ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំមន្ត្រីកងកម្លាំង ចុះសួរសុខទុក្ខ លោកអធិការនគរបាលស្រុកដំណាក់ចង្អើរ ដែលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ
Fri,18 December 2020 (Time 05:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 81នាក់)

ខេត្តកែប ៖ រសៀលថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំមន្ត្រីកងកម្លាំង ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន១,៦០០,០០០រៀល ដែលបានមកពីការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងនគរបាលខេត្ត ឧបត្ថម្ភជូនលោកវរសេនីយ៍ឯក តូវ សុវណ្ណ អធិការនគរបាលស្រុកដំណាក់ចង្អើរ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកែប ដើម្បីជួយសំរួលដោះស្រាយក្នុងការព្យាបាល។
នាឱកាសនោះដែរ លោកឧត្តមតមសេនីយ៍ ស្នងការ បានផ្តាំផ្ញើឱ្យខិតខំយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងជូនពរឱ្យឆាប់ជាសះស្បើយឡើងវិញផងដែរ ។ ទន្ទឹមនោះលោកអធិការ ក៏ដូចជាក្រុមគ្រួសារ បានសំដែងការត្រេកអរចំពោះលោកឧត្តមសេនីយ៍ ស្នងការ ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីថ្នាក់ក្រោម និងបានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ ស្នងការ និងសហការីរួមដំណើរ ដែលបានចំណាយថវិកា និងពេលវេលាអញ្ជើញមកសួរសុខទុក្ខដល់មន្ទីរពេទ្យ និងជូនពរថ្នាក់ដឹកនាំ រួមទាំងមន្ត្រីនគរបាលខេត្តកែបទាំងអស់ឱ្យជួបពុទ្ធិពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកភ្នំក្រវាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ចាប ភក្តី និងឧត្តមសេនីយ៍ឯក កែវ ធី ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍ ៖ ភ្ញៀវទេសចរអាចដើរកម្សាន្តបានក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ()

វីដែអូ