ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច​ ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួងសុខាភិបាលដាក់ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​បុណ្យអុំទូក ​
Wed,07 October 2020 (Time 05:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ខេត្តកណ្តាល​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានណែនាំ​ឲ្យ​ក្រសួងសុខាភិបាលចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​បុណ្យអុំទូក ទោះជា​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាលសម្រេច​លុបចោល មិន​ប្រារព្ធ​ធ្វើ​ពិធីនេះក៏ដោយ​។

សម្តេចតេជោ ហ៊ុន សែន បានណែនាំក្រសួងសុខាភិបាល បែបនេះនៅព្រឹកថ្ងៃទី០៧តុលាឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកំសាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្តេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់ថា នៅតាម​បណ្តា​ខេត្ត គេ​អាច​អុំទូក​តាម​ទម្លាប់ ដូច្នេះ​ក្រសួងសុខាភិបាល ត្រូវមាន​វិធានការ​ណែនាំ ដើម្បី​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ក្នុងអំឡុងពេល​បុណ្យអុំទូក​ខាងមុខនេះ ទោះបីជា​រាជរដ្ឋាភិបាល លុបចោល​ពិធី​ជួបជុំ​បុណ្យអុំទូក តែ​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ នឹង​នៅតែ​ធ្វើ​ធម្មតា​តាម​ផ្ទះ តាម​វត្ត​អារាម​។ តែ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន គេ​អាច​រៀបចំ​ពិធីបុណ្យ​អុំទូក ដែល​អ្នកស្រុក តែង​ធ្វើ​កន្លងមក​។ ដូច្នេះ​ក្រសួងសុខាភិបាល ត្រូវ​រៀបចំ​វិធានការ​ណែនាំ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ទាំងអស់ចំនួន២៨០នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ