ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនចេញពីក្រុងបាត់ដំបង នៅប៉ែកខាងលិចស្ទឹងសង្កែ
Tue,06 October 2020 (Time 02:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ចុះអន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនចេញពីក្រុងបាត់ដំបង នៅប៉ែកខាងលិចសង្កែ ដែលការចូលរួមអមដំណើរដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។

ក្រោយពីក្រុងបាត់ដំបងបានទទួលរងទឹកភ្លៀងរយៈពេល ១ ថ្ងៃទៅ ២ថ្ងៃជាបន្តបន្ទាប់មក ធ្វើឱ្យលូតាមផ្លូវមួយចំនួនស្ទះ បណ្តាលឱ្យមានផ្លូវមួយចំនួនក្នុងក្រុងមានការជន់លិច ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែង ឯកឧត្តម ងួន រតនៈ បានចុះអន្តរាគមន៍យកអេសស្កាម៉ូទ័រ កាយបើកមុខទឹកដើម្បីរំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនក្រុងផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យប្រព័ន្ធលូមួយចំនួន ដែលមានការខូចខាត (បាក់) ត្រូវធ្វើការកាយបើកមុខទឹក និងដាក់លូថ្មី ដើម្បីធ្វើរំដោះទឹកចេញពីក្រុងឱ្យបានទាន់ពេលវេលាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ