ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០
Mon,05 October 2020 (Time 07:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

នៅព្រឹកថ្ងៃ ចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ហើយក៏មានការអញ្ជើញចូលរួមដោយលោកនាយករដ្ឋបាលសាលាខេត្ត នៅសាលប្រជុំ B១ អគារB សាលាខេត្តបាត់ដំបង។

ក្នុងនោះដែរ លេខាដ្ឋានរៀបចំការបោះឆ្នោតខេត្ត ក៏បានលើកឡើងនូវសំណូមពរមួយចំនួនទាក់ទងទៅនឹងដំណើរការនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោតខេត្តបាត់ដំបង ឲ្យមានភាពរលូនប្រសើរ និងទទួលបានជោគជ័យផងដែរ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តកិច្ចសហការគាំទ្របន្តទៀត ពិសេសគឺជួយជំរុញដល់ស្មៀន ឃុំ សង្កាត់ ក្នុងការជំរុញឲ្យប្រជាពលរដ្ឋចុះបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ ។ ឯកឧត្តម បានបន្តទៀតថា យើងនឹងបន្តធ្វើការក្រើនរំលឹកបន្តទៀត ដល់ចៅសង្កាត់ ស្មៀន ឃុំសង្កាត់នានាក្នុងខេត្ត នូវអត្តចរិកឲ្យបានសមរម្យ និងជាពិសេសត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយមិនត្រូវធ្វើការខ្ជះខ្ជាយ មិនគោរពពេលវេលា ធ្វើឲ្យដំណើរការនៃការពិនិត្យ និងចុះបញ្ជីបោះឆ្នោតមិនអាចដំណើរការដោយរលូនបាន ធ្វើឲ្យខាតពេលវេលាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ