ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ឲ្យឆា ប់បានជាសះស្បើយពីជំងឺកូវីដ១៩
Sun,04 October 2020 (Time 12:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានផ្ញើសារជូនពរដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងភរិយា សូមឲ្យឆា ប់បានជាសះស្បើយពីជំងឺកូវីដ១៩។

នៅក្នុងសារលិខិតដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖

«ឯកឧត្តម ដូណាល់ យ៉េ ត្រាំ, ប្រធានាធិបតី សហរដ្ឋអាមេរិក, ក្រុងវ៉ាស៊ីនតោន ឌីស៊ី. ឯកឧត្ដមជាទីគោរពរាប់អាន, ខ្ញុំ និងភរិយា មានកី្តក្រៀមក្រំជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្តមប្រធានាធិបតី ព្រមទាំងលោកជំទាវបានឆ្លងមេរោគកូវីដ១៩ ក្នុងខណៈពេលដែលសហរដ្ឋអាមេរិក និងពិភពលោកកំពុងប្រយុទ្ឋប្រឆាំងនឹងជម្ងឺថ្មីនេះ ក៏ដូចជាដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងជីវភាពប្រជាជន។

ខ្ញុំ និងភរិយា សូមជូនពរស័ព្ទសាធុការដ៏បវរសូមឲ្យឯកឧត្តម និងលោកជំទាវឆាប់បានជាសះស្បើយឡើងវិញ និងមានសុខភាពល្អបរិបូណ៌។

ខ្ញុំសូម ឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។

សូមជំរាបថា កាលពីថ្ងៃទី០២ តុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ លោក ដូណាល់ ត្រាំ បានប្រកាសដោយផ្ទាល់ឲ្យអន្តរជាតិបានដឹងថា លោកនិងភរិយាបានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺ COVID-19 បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក គឺលោកស្រី ហូប ហីក បានឆ្លងជំងឺនេះ។ បច្ចុប្បន្នលោក ត្រាំ កំពុងតែសម្រាកនៅមន្ទីរពេទ្យយោធាមួយកន្លែង ដើម្បីទទួលការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ