ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ
Tue,27 October 2020 (Time 09:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

កំពង់ឆ្នាំង៖ អគារធិការដ្ឋាននគរបាលថ្មី របស់ស្រុករលាប្អៀរ ត្រូវបានធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាដាក់ឱ្យដំណើរការសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីមន្ត្រីនគរបាលនៅក្នុងស្រុកផងដែរ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បច្ចុប្បន្ននេះកម្លាំងនគរបាលស្រុរលាប្អៀរ បានធ្វើការនៅអគារចាស់មានសភាពទ្រុឌទ្រោមជួបការលំបាកដល់កងកម្លាំងក្នុងការបំពេញការងារ។ លោកបានបន្តថា ការសាងសង់អគារថ្មីនេះ បណ្តោយប្រវែង១៨ម៉ែត្រ និងទទឹង៩,៥ម៉ែត្រ មាន៨បន្ទប់ ប្រើរយៈពេល សាងសង់៦ខែក្នុងការសាងសង់ ដោយចំណាយថវិកាប្រមាណជាង៤ ម៉ឺនដុល្លាអាមេរិច។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានគាំទ្រ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលទូទាំងខេត្ត។ ជាមួយគ្នានោះ ឯកឧត្តម បានជម្រុញឱ្យកងកម្លាំងនគរបាលទាំងអស់ខិតខំបំពេញភារកិច្ចតាមជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ការផ្តល់សេវាធារណៈ និងទប់ស្កាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម កុល វីរក្ស និងឯកឧត្តម ដួង តារា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០០០ គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន មន្រ្តីនគរបាលនៅមូលដ្ឋានពេលដែលទទួលព័ត៌មាន​ពីមហាជនភ្លាម ត្រូវចាត់វិធានការដោះស្រាយជូនគាត់ភ្លាមៗដោយមិនគឹតពីពេលវេលាយប់ ថ្ងៃឡើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់អំពីការរៀបអាពាហ៍ពិពាហ៍អំឡុងកូវីដ-១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានិងខួបលើកទី១៦ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងអប់រំដាក់ចេញវិធានការមួយចំនួនសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្គលិក និងសិស្សមានការពាក់ព័ន្ធនឹងគណៈប្រតិភូហុងគ្រី ()

វីដែអូ