ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ
Tue,27 October 2020 (Time 08:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

ខេត្តមណ្ឌលគិរី ៖ មន្ទីរអប់រំយុវជន និង កីឡា ខេត្តមណ្ឌលគិរី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និង ជំងឺកាមរោគ ក្រោមវត្តមានលោក ជឿន សារឿន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគិរី លោក ស៊ុន ប៊ុនធឿន ប្រធានការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជា៥០នាក់ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។

លោក ជឿន សារឿន អនុប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំ ស្តីពី ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ នេះឡើង ក្នុងគោលបំណងឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រោះថ្នាក់ចរាចរណ៍ ជំងឺអេដស៍ និងជំងឺកាមរោគ និង យកចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយបន្ត ដល់សិស្សដ៏ទៃទៀតយុវជនក្រៅសាលា បងប្អូន អាណាព្យាបាល ឪពុកម្ដាយ និងប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ និងដើម្បីរួមចំណែកកាត់បន្ថយចំនួនអ្នកប្រើប្រាស់ និងការចរាចរគ្រឿងញៀន ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងការរីករាលដាលនៃការឆ្លង និង ការចម្លងជំងឺអេដស៍ ជំងឺកាមរោគ ព្រមទាំងបណ្ដុះស្មារតីដល់យុវជន ឲ្យមានទំនួលខុសត្រូវ លើការធ្វើចរាចរណ៍របស់ខ្លួននៅតាមដងផ្លូវសាធារណៈ ប្រកបដោយសីលធម៌ និងសុជីវធម៌ ថែមទាំងបណ្ដុះគំនិតយុវជនអោយស្អប់ខ្ពើម និង ចៀសឆ្ងាយពីគ្រឿងញៀន។ លោកបានបន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងអប់រំយុវជន និងកីឡាបានយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស ស្របតាមចតុស្តម្ភទាំង៤ក្នុងវិស័យអប់រំរួមមាន រៀនដើម្បីដឹង រៀនដើម្បីធ្វើ រៀនដើម្បីរស់នៅ រៀនដើម្បីទាំងអស់គ្នា។

លោក ក៏បានផ្ដាំផ្ញើដល់ ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំយកចិត្តទុកដាក់រៀនសូត្រ ត្រង់ត្រាប់ស្ដាប់ ការពន្យល់ និងចូលរួមគ្រប់សកម្មភាពជាមួយគ្រូឧទេ្ទស ក្នុងដំណើរការនៃការធ្វើបទបង្ហាញជាបន្តបន្ទាប់ ត្រូវកត់ត្រានូវចំណុចសំខាន់ៗ ដែលមាននៅក្នុងប្រធានបទសម្រាប់ជាចំនេះដឹងថ្មីៗ ពង្រឹងបន្ថែមនូវសមត្ថភាពយល់ដឹងអំពីគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងជំងឺអេដស៍ដើម្បីជាទុន ក្នុងការកសាងអនាគតឲ្យរុងរឿង និង ត្រូវចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម កុល វីរក្ស និងឯកឧត្តម ដួង តារា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០០០ គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន មន្រ្តីនគរបាលនៅមូលដ្ឋានពេលដែលទទួលព័ត៌មាន​ពីមហាជនភ្លាម ត្រូវចាត់វិធានការដោះស្រាយជូនគាត់ភ្លាមៗដោយមិនគឹតពីពេលវេលាយប់ ថ្ងៃឡើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់អំពីការរៀបអាពាហ៍ពិពាហ៍អំឡុងកូវីដ-១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានិងខួបលើកទី១៦ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងអប់រំដាក់ចេញវិធានការមួយចំនួនសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្គលិក និងសិស្សមានការពាក់ព័ន្ធនឹងគណៈប្រតិភូហុងគ្រី ()

វីដែអូ