ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
Fri,23 October 2020 (Time 02:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់បង បានអញ្ជើញចូលរួមពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្រោមអធិបតីភាពលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំប។

គូសបញ្ជាក់ដែរថា អំណោយដែលបានចែកជូនមានដូចជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅស្រុកសង្កែ ដែលមកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ចំនួន ៨៣៧ គ្រួសារ និងនៅស្រុកមោងឫស្សី មកពីឃុំឫស្សីក្រាំង ចំនួន ៣០០ គ្រួសារ សរុបប្រមាណ ១១៣៧ គ្រួសារតាមរយៈលោកជំទាវ ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវការសួរសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរកំពុងយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងនូវការគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនេះ ដោយមិនអាចគិតស្មានដល់ និងបានពាំនាំជាអំណោយផ្សេងៗចែកជូនប្រជាពលរដ្ឋ ដែលកំពុងតែរងលំបាកដោយសារគ្រោះទឹកជំនន់នេះ ដើម្បីជួយសម្រាលបន្ទុកបានមួយគ្រាផងដែរ។

លោកជំទាវបានបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋត្រូវតែរក្សាអនាម័យជាប់ជានិច្ច ដោយការលាងសំអាតដៃ ការហូបស្អាត ដើម្បីចៀសវាងបញ្ហាការរាគរួស ជម្ងឺអាសន្នរោគផ្សេងៗ ហើយជាពិសេសប្រុងប្រយ័ត្ននូវការចុះទឹក និងថែរក្សាកូនៗកុមារតូចៗ មិនឲ្យចុះទឹកផ្ដេសផ្ដាស ដើម្បីកុំគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត។

លោកជំទាវ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលខិតខំជួយសង្រ្គោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ក៏ដូចជាសម្ភារប្រើប្រាស់នានាដល់គ្រួសាររងគ្រោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម កុល វីរក្ស និងឯកឧត្តម ដួង តារា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០០០ គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន មន្រ្តីនគរបាលនៅមូលដ្ឋានពេលដែលទទួលព័ត៌មាន​ពីមហាជនភ្លាម ត្រូវចាត់វិធានការដោះស្រាយជូនគាត់ភ្លាមៗដោយមិនគឹតពីពេលវេលាយប់ ថ្ងៃឡើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់អំពីការរៀបអាពាហ៍ពិពាហ៍អំឡុងកូវីដ-១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានិងខួបលើកទី១៦ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងអប់រំដាក់ចេញវិធានការមួយចំនួនសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្គលិក និងសិស្សមានការពាក់ព័ន្ធនឹងគណៈប្រតិភូហុងគ្រី ()

វីដែអូ