ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ត្រី កុយ​ ហៀង​ ប្រគល់ភារ​កិច្ចដឹកនាំនៅអធិការដ្ឋាននគរបាលក្រុង​បាត់​ដំបង
Fri,02 October 2020 (Time 07:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

នៅរសៀលថ្ងៃ​ សុក្រ​ ១៥កើតខែអស្សុជឆ្នាំជូតទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី ០២ខែ តុលា ឆ្នាំ២​០២០ ដោយបានការអនុញ្ញាតពីលោក ឧត្តម​សេនីយ៍ត្រី សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ឧត្តម​សេនីយ៍​ត្រី កុយ​ ហៀង ស្នងការរង ទទួល បន្ទុកដឹកនាំការងារនៅអធិការដ្ឋាននគរបាលក្រុងបា​ត់​ដំបង បានអញ្ជើញក្នុងពិធីប្រគល់ ភារកិច្ច ដឹកនាំការងារក្នុងថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរ បាលស្រុកក្រុង ។

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង ស្នងការរងបានធ្វើការណែនាំផ្តាំផ្ញើដល់ថ្នាក់​ដឹកនាំ ក្នុងអធិការដ្ឋាននគរ បាលក្រុង​ លោកអធិ​ការរង​ នាយ នាយរងផ្នែក នាយ នាយរង ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រម​ទាំងកងកម្លាំងនគរ​បាលទាំង​អស់ត្រូវខិតខំគោរ​ព​ឱ្យបានខ្ជាប់ខ្ជួននូវវិន័យលេខ​០០៦ របស់កងក​ម្លាំង​នគរបាលជាតិ ត្រូវហ៊ានទទួលខុសត្រូវចំ​ពោះតួនាទីនិងភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ឱ្យអនុវត្តស្របតាមជំនាញនិងវិជ្ជាជីវៈជា​នគរបាលជាតិ ត្រូវស្មោះត្រង់បម្រើជាតិ បម្រើប្រជាពលរដ្ឋនៅ មូលដ្ឋានឱ្យបានល្អប្រសើរ មិនត្រូវយកបុណ្យ សក្តិមុខតំណែងទៅបង្កការលំ​បាកឬធ្វើបាបដល់ប្រជាពលរដ្ឋឡើយ។

ទាំងថ្នាក់ដឹកនាំ​ ទាំងមន្រ្តីនគរបាលត្រូវ​ពង្រឹងអំពី​សមត្ថភាពជំនាញរបស់នគរបាលឱ្យកាន់តែ​ប្រ​សេីរឡេីង​ ព្រោះសភាពការណ៍វិវឌ្ឈន៍រីកចម្រេី​នរបស់ប្រទេសជាតិមិនឈប់ស្ងុៀមទេ​ ដូច្នេះហេីយ​ចាំបាច់​យេីងត្រូវតែសិក្សាស្វែងយល់អំពី​ចំណេះដឹងនេះពិសេសជំនាញនិងចំណេះដឹងខាងព័ត៌មានវិទ្យា ។

កងកម្លាំងនគរបាលត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពនិងសាមគ្គីភាពជាមួយមហាជនប្រជា​ពល​រដ្ឋនៅ ក្នុងមូលដ្ឋាននគរបាលត្រូវចៀសវាងឱ្យបាននូវសកម្មភាពប្រើប្រាស់ការគុំគួន អុច​អាល ចាក់រុកលាបពណ៌គ្នានៅក្នុងអង្គភាព ដែលជាហេតុនាំបង្កទៅនូវការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ។

ទន្ទឹមនេះដែរនគរបាលត្រូវធ្វើសកម្មភាព​បង្រ្កាបបទ​ល្មើសពិសេសករណីគ្រឿង​ញៀននៅក្នុងមូលដ្ឋាន ជាមួយនេះការស​ហការណ៍​ចេញល្បាត​តាមមូលដ្ឋាន ។ ចំពោះការបម្រេីសេវា​ជូនប្រជាពលរដ្ឋនគរបាលត្រូវផ្តល់សេវាបានទាន់​ពេលវេលាតាមរយៈការផ្តល់សៀវភៅគ្រួសារ​សៀវភៅស្នាក់នៅនិងឯកសាររដ្ឋបាលនានា​ដែលជាសេវាតម្រូវការប្រចាំថ្ងៃរបស់ប្រជា​ពលរដ្ឋ ។

ជាចុងក្រោយលោកផ្តាំផ្ញើដល់មន្រ្តីនគរបាល ត្រូវសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន
ឱ្យ​​បា​នល្អ​ត្រូវប្រមូលផ្តុំកម្លាំងប្រចាំការនិងចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ រក្សាសន្តិសុខ​សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ​ ត្រូចូលរួមគោរព ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក​ និងការពារខ្លួន​ពីករណីឆ្លងជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ