ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដមអភិបាលខេត្តចុះពិនិត្យការដ្ឋានជួសជុលផ្លូវ និងពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត
Sat,17 October 2020 (Time 08:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដន ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំងជំនាញ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម ពីរង្វង់មូលស្រុកអូរជុំ ទៅស្រុកវើនសៃ ព្រមទាំងពិនិត្យស្ថានភាពទឹកទន្លេសេសានផងដែរ។

ផ្លូវក្រាលគ្រួសក្រហមលេខ៧៨C តភ្ជាប់ពីរង្វង់មូលស្រុកអូរជុំ ទៅស្រុកវើនសៃ ដែលមានប្រវែង២៨.៥២គីឡូម៉ែត្រ ត្រូវបានជួសជុលថែទាំបន្ទាប់ពីផ្លូវនេះ ត្រូវខូចខាតដោយអន្លើៗ ក្រោយពីភ្លៀងធ្លាក់នៅរដូវវស្សា និងដោយសាររថយន្តដឹកទំនិញធុនធំ។

គ្រាដែលចុះពិនិត្យការដ្ឋាននេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា កន្លងមក អាជ្ញាធរខេត្តតែងតែបានយកចិត្តទុក ដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុង ឃុំ សង្កាត់ ភូមិនៅទូទាំងខេត្តដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាមលទ្ធភាពថវិកា ដែលយើងមាន ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រីតែងផ្ដោតសំខាន់បន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យផ្លូវថ្នល់ ក្នុងនោះមិនថា ផ្លូវជាតិផ្លូវលំនៅគ្រប់ទីកន្លែងនោះទេ ត្រូវបានស្ថាបនាពីតំបន់ដែលគ្មានផ្លូវទៅជាមានផ្លូវក្រាលក្រួសក្រហម ប្រែក្លាយទៅជាផ្លូវបេតុង ឬកៅស៊ូ ផ្សារភ្ជាប់ពីទីជនបទមកទីប្រជុំជនខេត្ត ស្រុក ក្រុងដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចតេជោ គឺមានផ្លូវមានក្តីសង្ឃឹម។ ទន្ទឹមនឹងនោះ ឯកឧត្ដមបានជំរញឲ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវអនុវត្តតួនាទីភារកិច្ចឲ្យបានទាន់ពេលវេលាតាមការណែនាំរបស់អាជ្ញាធរខេត្ត និងជំរុញឱ្យរួមសហការជាមួយអាជ្ញាធរដែនដី បន្តការយកចិត្តទុកដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាតត្រូវប្រញាប់ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ថ្នល់ខូចធ្ងន់ធ្ងរនោះទេ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ឆ្នាំកន្លងមកដោយសារមានភ្លៀងជោកជាំខ្លាំទើបបណ្តាលឲ្យផ្លូវជាតិ៧៨C ដែលជាផ្លូវក្រាលគ្រួសក្រហមនេះ បានទទួលរងការខូចខាតយ៉ាងដំណំជាហេតុពិបាកក្នុងធ្វើដំណើរទៅមករបស់ប្រជាពករដ្ឋទូទៅ។ លោកប្រធានមន្ទីរបន្តថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការជួសជុលថែទាំផ្លូវនេះ ដោយក្រាលគ្រួសក្រហមដែលមាន ប្រវែង២៨,៥២គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផ្លាស់ប្តូរពាណិជ្ជកម្មទៅមករបស់ប្រជាពលរដ្ឋបានងាយស្រួលឡើងវិញ ដោយប្រើប្រាស់ថវិការបស់ក្រសួងទម្លាក់ជូនមន្ទីរប្រមាណ២.៥៧០លានរៀល។

លោកថា បច្ចុប្បន្នការជួលជុលថែទាំសម្រេចបានប្រមាណ៨៦%ហើយ គ្រោងនឹងបញ្ចប់រួចរាល់នាពេលឆាប់ៗនេះ។ លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមមេត្តាចូលរួមទាំងគ្នា ថែទាំផ្លូវថ្នល់ដែលបានជួសជុលស្ថាបនាហើយនៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។

នៅថ្ងៃដដែលនេះដែរ បន្ទាប់ពីពិនិត្យការរដ្ឋានជួសជុលផ្លូវរួចមក ឯកឧត្ដម ថង សាវុន អភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យ ស្ថានភាពទឹកទន្លេសេសាននៅស្រុកវើនសៃ។ ខណៈពេលដែលពិនិត្យស្ថានភាពទឹកនោះ ឯកឧត្ដមថា ដងទន្លេសេសាននេះ មានប្រជាពលរដ្ឋរស់នៅជាប់ដងទន្លេចំនួន ៤ស្រុក គឺស្រុកវ៉ឺនសៃ ស្រុកតាវែង ស្រុកអណ្ដូងមាស និងស្រុកអូយ៉ាដាវ។

ឯកឧត្តមបន្តថា រហូតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសានមិនទាន់ជួបគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនៅឡើយទេ ដោយស្ថានភាពទឹកទន្លេ មិនមានការហក់ឡើងខុសប្រក្រតីឡើយ។

បើទោះជាយ៉ាងណា ឯកឧត្តមអភិបាលខេត្ត នៅតែបន្តជំរុញឲ្យគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយស្រុកបន្តផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ត្រៀមលក្ខណៈ និងសម្ភារៈ ការពារជាប្រចាំ ដើម្បីដោះស្រាយ រាល់បញ្ហាដែលកើតមានឡើងដោយយថាហេតុ ហើយឲ្យបានទាន់សភាពការណ៍ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ