ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ
Sat,17 October 2020 (Time 07:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

ថ្ងៃទី១៦ តុលា ឆ្នាំ២០២០ អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ ដោយនាំយកអំណោយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ(ស្រីអូន), សហគ្រាស ទៀ ណាំហាក់ និង CEO Mater Club ចំនួនសរុប១៧៨៤គ្រួសារ ក្នុងនោះនៅផ្លូវវាងក្រុង ប្រជាពលរដ្ឋមកពីឃុំបត់ត្រង់ ស្រុកមង្គលបូរី ២៨០ គ្រួសារ, នៅក្បាលស្ពានសែសិន សង្កាត់ព្រះពន្លា ២៦០ គ្រួសារ និងនៅសាលាសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ១៣០គ្រួសារ, នៅការ៉ាសសាំងតេលាក្នុងភូមិ៤ សង្កាត់ ព្រះពន្លា ប្រជាពលរដ្ឋ៤៣៤គ្រួសារ និងនៅវត្តសុភមង្គល សង្កាត់អូរអំបិល ប្រជាពលរដ្ឋ ៦៨០ គ្រួសារ ដោយអំណោយក្នុង១គ្រួសារៗទទួលបានអង្ករ ១០គីឡូក្រាម, ភួយ១ ត្រីខ ១០កំប៉ុង មី១កេស ។

ក្នុងឱកាសចូលរួមដែរថ្ងៃនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ សូមថ្លែង​អំណរគុណ​និង​កោតសរសើរ​ដល់​ ក្រុមហ៊ុនសហគ្រាស និង CEO Master Club ដែលបានខិតខំទីតាំងព្រឹករហូតដល់ល្ងាចយ៉ាងច្រេីនគោលដៅ ដើម្បីចែករំលែកជួយដល់បង​ប្អូន​យើង​ ដែលរង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ទឹក​ភ្លៀង​។

យោងរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យគិតត្រឹមថ្ងៃទី១៥ ខែតុលា ផលប៉ះពាល់លើ៩ក្រុង ស្រុក ៣៧ ឃុំ សង្កាត់ បណ្តាលឱ្យលង់ទឹកស្លាប់មនុស្សចំនួន០៦នាក់ ប៉ះពាល់លំនៅឋានសរុបចំនួន៨៥៣៥ខ្នង មនុស្ស ៣៤ ៧១៣នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាព ចំនួន១,៤៧៣ គ្រួសារ មានមនុស្ស ៥,៦២៦នាក់ លិចស្រែចំនួន១១,១៨៨ ហិកតា ដំឡូងមី ១,៩០៤ហិកតា និងដំណាំរួមផ្សំ៤១៩ហិកតា សាលារៀន៥២កន្លែង ត្រូវផ្អាកការសិក្សាមណ្ឌលសុខភាព៦កន្លែង វត្ត២៥ សាលាឃុំ២ ផ្លូវ៣៦៨កន្លែង (ប្រវែង ២០០,៨៨៧ ម៉ែត្រ)៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ