ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំទួលទទឹង ស្រុកព្រៃនប់
Sat,17 October 2020 (Time 11:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក សរ កក្កដាអភិបាលស្រុកព្រៃនប់បានដឹកនាំមន្ត្រីជំនាញអាជ្ញាធរឃុំ ស្រុកចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃសុក្រ ១៤រោជ ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ស្រុក ចុះពិនិត្យជំនន់ទឹកភ្លៀងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងបន្តចុះពិនិត្យមើលតាមអូ ប្រឡាយរំដោះទឹកជំនន់ ដោយបញ្ជាគ្រឿងចក្រចំនួន៩គ្រឿង បែងចែកជាពីរគោលដៅដើម្បីរំដោះទឹកចេញពីភូមិ ព្រមទាំងបានធ្វើការណែ នាំឱ្យអាជ្ញាធរភូមិ ឃុំ ដែលនៅជិតជាមួយប្រជាពលរដ្ឋត្រូវតាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ប្រសិនមានភាពចាំបាច់យើងជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា។

សូមរំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក ជំនន់ទឹកភ្លៀងបានធ្វើឲ្យជន់លិចឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានដូចជា ឃុំទួលទទឹង ឃុំសំរុង និងឃុំអណ្តូងថ្ម។

នៅរសៀលថ្ងៃដដែលឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរក្រុងព្រះសីហនុចុះពិនិត្យមើលលំហូរទឹកនៅតាមអូរប្រឡាយមួយចំនួននៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងពេលនោះឯកឧត្ដមបានដឹកនាំបញ្ជាគ្រឿងចក្រ កាយស្តារប្រឡាយនៅក្បែរស្ថានីយចម្រោះទឹកស្អាត ស្ថិតនៅសង្កាត់លេខ៤ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅតាមតំបន់ទំនាបមួយចំនួនស្ថិតភូមិសាស្រ្តក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុកុំឱ្យលិចលង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរក្រុងត្រូវបន្តយកចិត្តទុកដាក់តាមដានត្រួតពិនិត្យអំពីស្ថានភាពអាកាសធាតុជាប់ជាប្រចាំនៅពេលមានជំនន់ទឹកភ្លៀងយើងជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ ទន្ទឹមនោះក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមកម្លាំងសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ