ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មេបញ្ជាការយោធភូមិភាគទី៥ នាំអំណោយចែកជូនពលរដ្ឋ១៧០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងលើកទឹកចិត្តកងកម្លាំងកំពុងបំពេញភារកិច្ច
Fri,16 October 2020 (Time 12:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

(បន្ទាយមានជ័យ)៖ ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងចុះលើកទឹកចិត្តកម្លាំងចម្រុះដែលកំពុងបំពេញប្រតិបត្តិការ ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់។

ឧត្ដមសេនីយ៍ឯក ឯក សំអូន បានថ្លែងថា ឆ្នាំនេះទឹកជំនន់បានវាយប្រហារមកលើខេត្តជាច្រើននៃប្រទេសកម្ពុជា ជាពិសេសខេត្តដែលស្ថិតនៅប៉ែកពាយព្យ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ត្រូវបោះបង់លំនៅដ្ឋានមករស់នៅលើទីទួលសុវត្ថិភាព។ ក្នុងនោះខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយដែលដែលស្ថិតក្នុងចំណោមខេត្តរងគ្រោះទាំងនោះដែរ លំនៅដ្ឋានប្រជាពលរដ្ឋជាង៧ពាន់ខ្នង ត្រូវបានបង្ខំចិត្តបោះបង់ចោលនៅកណ្តាលជលស័យ ហើយចាកចេញមករស់នៅលើទីទួលសុវត្ថិភាពក្រោមការរៀបចំរបស់រដ្ឋបាលខេត្ត។

ឧត្ដមសេនីយ៍ឯក ឯក សំអូន បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកពិតជាខ្វល់ខ្វាយណាស់ចំពោះសុខទុក្ខរបស់បងប្អូន សម្តេចបានចាត់ក្រុមការងារចុះជាប់ប្រចាំ ដើម្បីជួយសង្គ្រោះ និងដោះស្រាយគ្រប់បញ្ហា។ មិនតែប៉ុណ្ណោះសម្តេចបានចាត់បញ្ជូនបន្ទាន់ស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ ការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រាមានអាសន្នជាដើម។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន តាមរយៈយោធភូមិភាគទី៥ ក៏បាននាំយកស្បៀងបន្ទាន់មានអង្ករ ២០គីឡូក្រាម និងថវិកាមួយចំនួន ដើម្បីដោះស្រាយផលលំបាក មួយគ្រារបស់បងប្អូនផងដែរ។ ថ្វីត្បិតការផ្តល់ជូននេះមានលក្ខណៈតិចតួច តែវាបានដោះស្រាយបញ្ហាចំពោះមុខបានមួយគ្រាទំរាំទឹកស្រកទៅវិញ។ មួយវិញទៀតសម្រាប់ស្បៀងអាហារ ដែលបងប្អូនទទួលយកទៅសូមធ្វើការចំអិនប្រកបអនាម័យ ដើម្បីបញ្ជៀសរាល់ជំងឺដង្កាត់ផ្សេងៗ សូមរក្សាអនាម័យ ប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត ផឹកទឹកឆ្អិន។

ក្នុងនោះមេបញ្ជាការយោធភូមិភាគទី៥ ក៏បានថ្លែងនូវកោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនកងកម្លាំងក្នុងយុទ្ធនាការទឹកជំនន់។ ថ្វីត្បិតបងប្អូនមាននឿយហត់ គេងមិនគ្រប់គ្រាន់ តែគ្មានទេពាក្យថារុញរា ដែលបង្ហាញពីការចូលរួមដោយស្មោះស្មគ្រ័ការងារសង្គមក្រៅពីការងារស្នូល។

ដើម្បីជាការលើកទឹកចិត្តចំពោះការលះបង់ និងភាពហត់នឿយ មេបញ្ជាការយោធភូមិភាគទី៥ ក៏បានចូលរួមឧបត្ថម្ភនូវថវិកាចំនួន ៦លានរៀល ដល់កងពលតូចថ្មើរជើងលេខ៥១ ថវិកាចំនួន ៣លានរៀល ដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និង ២លានរៀល ដល់កងកម្លាំងអន្តរាគមន៍ និងផ្តល់ជូនមួយចំនួនដល់ពលទាហានប្រមាណ ១០០នាក់ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ