ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០
Fri,16 October 2020 (Time 11:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ព្រឹក​ថ្ងៃសុក្រ​ ទី​១៦ ខែតុលា​ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០ នៅសាលាខេត្តកំពត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ និងបណ្ដាកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម​ ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា​ នៅក្នុងភូមិសាស្រ្តខេត្តកំពត ភ្លៀងបន្តធ្លាក់នារយៈពេលប៉ុន្មានថ្ងៃនេះដូចបណ្ដារាជធានី​ ខេត្ត​ ជាពិសេសខេត្តជាប់តំបន់មាត់សមុទ្រផងដែរ។ ប៉ុន្តែតាមការសង្កេតជាក់ស្ដែង​ និងរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានក្រុង​ ស្រុក ពុំមានជំនន់ទឹកភ្លៀងធ្វើឱ្យមានផលប៉ះពាល់ឬរងគ្រោះដោយគ្រោះមហន្តរាយអ្វីឡើយ។ នៅតាមដងព្រែកកំពត និងនៅទំនប់វ៉ារីអគ្គិសនីកំចាយ ក៏ពុំមានអ្វីគួរឲ្យព្រួយបារម្ភ នោះដែរ។

ឯកឧត្តម​ បានបញ្ជាក់បន្ថែមថា នៅពេលនេះ រដ្ឋបាលខេត្ត បានត្រៀមលក្ខណៈគ្រប់មធ្យោបាយ និងស្បៀងអាហារសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីហេតុការណ៍គ្រោះមហន្តរាយជំនន់ទឹកភ្លៀងកើតឡើង។

ចំពោះបញ្ហានេះឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកផ្ដាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក អង្គភាពកងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈគ្រប់មធ្យោបាយចូលរួមសហការគ្នា ឲ្យបានសស្រាក់សស្រាំនៅចំពោះមុខហេតុការណ៍កើតឡើងដោយចៃដន្យ យើងមិនត្រូវធ្វេសប្រហែសឬមើលស្រាលចំពោះបញ្ហាទឹកជំនន់នេះបានឡើយ។ ពិសេសអាជ្ញាធរក្រុង​ ស្រុក ត្រូវមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ត្រៀមលក្ខណៈគ្រប់មធ្យោបាយ ទាំងទូក និងទីទួលសុវត្ថិភាព ស្បៀងអាហារ ថ្នាំពេទ្យដើម្បីទុកជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋនៅពេលជួបហេតុការណ៍ គ្រោះមហន្តរាយដែលអាចកើតមានឡើងដោយជំនន់ទឹកភ្លៀង គឺយើងមិនត្រូវទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់រងគ្រោះឬស្លាប់ដោយយើងមិនបានយកចិត្តទុកដាក់ជួយនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ