ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង ទទួលបានទូកចំនួន១០គ្រឿង ដែលអំណោយដ៏ថ្លៃងថ្លាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
Thu,15 October 2020 (Time 09:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលទូកចំនួន ១០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ការងារសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបាត់ដំបង។

តំណាងសម្ដេចតេជោ បានលើកឡើងថា ការប្រគល់ជូនទូកដល់ខេត្តបាត់ដំបងនេះ ព្រោះខេត្តបានជួបនូវបញ្ហាទឹកជំនន់ និងប៉ះពាល់ដល់ពលរដ្ឋជាច្រើនគ្រួសារ ហើយទូកនេះជាមធ្យោបាយមួយ សម្រាប់អាជ្ញាធរខេត្តជួយសង្គ្រោះពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព។
តំណាងដដែល បានបញ្ជាក់ថា ការផ្ដល់ជូននេះ ជាការយកចិត្តទុកដាក់មួយរបស់សម្ដេចទាំងពីរ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជាទម្លាប់សម្ដេចមិនដែលរត់ចោលពលរដ្ឋនោះទេ ហើយមានការខ្វល់ខ្វាយជាប់ជានិច្ចចំពោះពលរដ្ឋ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នូវអំណោយជាទូកសម្រាប់ផ្ដល់ដល់អាជ្ញាធរខេត្ត ក្នុងការងារជួយសង្គ្រោះពលរដ្ឋពីបញ្ហាទឹកជំនន់ ដែលខេត្តកំពុងរងគ្រោះនេះ ដើម្បីបង្កើនលទ្ធភាពកាន់ធំក្នុងជួយសង្គ្រោះប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព។

គួរបញ្ជាក់ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ទូកកាណូតចំនួន ៤០គ្រឿង ដល់ខេត្តមួយចំនួនដែលជួបបញ្ហាគ្រោះទឹកជំនន់ ក្នុងនេះខេត្តបានទទួលចំនួន១០គ្រឿង ហើយសកម្មភាពផ្ដល់អំណោយ សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អង្ករ រួមទាំងស្បៀងមួយចំនួនទៀត ដល់ខេត្តបាត់ដំបង សម្រាប់ចែកជូនពលរដ្ឋ ហើយសកម្មភាពមនុស្សធម៌នេះ ក៏មានការចូលរួមពីមជ្ឈដ្ឋានជាច្រើនទៀត ទាំងនៅក្នុងខេត្ត ក្រៅខេត្តផងដែរ។

បន្ទាប់ចប់ពិធីប្រគល់ទទួលទូករួចមក ឯកឧត្តម ចុះពិនិត្យស្ថានភាពទឹក និងសំណេះសំណាលសួរសុខប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅភូមិព្រៀលនិល ឃុំព្រៃតូច និងភូមិចកតូច ភូមិចកធំ ឃុំកកោះ ស្រុកមោឫស្សី ដែលកំពុងគ្រោះទឹកជំនន់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ