ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អំណោយសរុបជាង១ម៉ឺនដុល្លាររបស់លោកស្រី ទ្រី ដាណា និងស្វាមី បន្តផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
Thu,15 October 2020 (Time 12:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

(បាត់ដំបង)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងជាថៅកែហាងពេជ្រ «ដាណា លក់គ្រឿងអលង្កា» និងលោក ហ៊ីង បញ្ញារិទ្ធ ជាស្វាមី បានបន្តនាំយកអំណោយសរុបជាង១ម៉ឺនដុល្លារ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

អំណោយដែលលោកស្រី និងស្វាមី យកមកប្រគល់ជូន ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកជួយជនរងគ្រោះ ដោយទឹកជំនន់ នាពេលនេះរួមមាន អង្ករ ចំនួន១០តោន, ត្រីខកំប៉ុង ចំនួន៥០កេសធំ, ទឹកស៊ីអ៊ីវ ចំនួន៥០០យួរ, មី ចំនួន៦០កេសធំ សរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានោះ លោកស្រី និងស្វាមី ក៏បានចូលរួមជាថវិកាមួយចំនួន ដោយបានចែកផ្ទាល់ជូនជនរងគ្រោះតាមផ្ទះ ជាច្រើនគ្រួសារទៀតផងដែរ។

លោកស្រី ទ្រី ដាណា បានលើកឡើងថា នេះជាខេត្តទី២ហើយ ដែលលោកស្រី និងស្វាមី បានយកអំណោយដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយលើកទី១ គឺនៅក្នុង ខេត្តពោធិ៍សាត់ គឺអំណោយសរុបជាង១ម៉ឺនដុល្លារសហអាមេរិក ហើយលើកទី២នេះ ក្នុងខេត្តបាត់ដំបង អំណោយសរុបជាង១ម៉ឺនដុល្លារសហអាមេរិកដូចគ្នា។

លោកស្រីបន្ថែមថា ការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នឹងនៅមានជាបន្តបន្ទាប់ទៀត នៅតាមបណ្តាខេត្ត ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។

អគ្គិនាយិកា ទ្រី ដាណា ក៏បានបង្ហាញក្តីសង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ និងសូមអរគុណ ដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ