ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមចោរលួចគោអ្នកស្រុកមួយក្រុមទៀតដែលតែងធ្វើសកម្មភាពច្រើនខេត្តត្រូវបង្រ្កាបបាននៅ​ស្រុកបាណន់
Thu,15 October 2020 (Time 10:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ក្នុងខណៈដែលអ្នកស្រុក អ្នកភូមិកំពុងខ្វល់ខ្វាយរឿងជំនន់ទឹកភ្លៀងលិចលង់ស្ទើរពេញស្រុក មាន​ក្រុមចោរ លួចគោមួយក្រុមបានធ្វើដំណើរឆ្លងខេត្ត មកលួចគោរបស់ប្រជាពលរដ្ឋនៅភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង ជាក់ស្តែងកាលពីយប់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២០ វេលា​ម៉ោង ០១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ក្រុមចោរមួយក្រុម​បានចេញធ្វើសកម្មភាពដោយមានរថយន្តធុនធំ​មួយគ្រឿង និងម៉ូតូផងជាមធ្យោបាយ លួចយកគោចំនួន ០២ក្បាល ដែលជារបស់ប្រជាពលរដ្ឋឈ្មោះឈ្មោះមឿង ប៊ុនថន ភេទប្រុស អាយុ ៥៦​ឆ្នាំ រស់នៅភូមិអន្លងស្វាយ ឃុំតាគ្រាម ស្រុកបា​ណន់ ខេត្តបាត់ដំបង ក្នុងពេល ដែលគោរបស់គាត់ដាក់នៅក្នុងក្រោលក្បែរផ្ទះ ។

ទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកអធិការនគរបាលស្រុកបានណន់ធ្វើសកម្មភាព ស្រាវជ្រាវជាបន្ទាន់លើករណីនេះ ក្នុងនោះលោក​ឧត្តមសេនីយ៍ត្រី សុ វណ្ណគឹមហាក់ ស្នង​ការរងទទួលដឹកនាំអធិការដ្ឋាន នគរបាលស្រុកបាណន់ និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនជំនាញ បានជម្រុញដឹកនាំស្រាវជ្រាវ រហូតដល់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០​២​០ វេលាម៉ោង ១៩ និង ០៥នាទី សមត្ថកិច្ចស​ម្រេចឃាត់ខ្លួនបាន ជនស័ង្សយម្នាក់ឈ្មោះ ជឹម ធឿត ភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅភូមិចុងឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីធ្វើ​ការស្រាវជ្រាវ បន្ទាប់ពីជនសង័្សយរូបនេះ ដឹក​គោយកទៅលក់បន្តនៅក្រៅខេត្តបាត់ដំបង ដែល​ករណីនេះបានទទួលបានការសម្រ​ប​សម្រួលលើនីតិវិធីពីឯកឧត្តម គឺ វណ្ណារ៉ា ព្រះរា​ជ​អាជ្ញាអមសាលាដំបូងខេត្ត បាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយឈ្មោះ ជឹម ធឿត បានឆ្លើយសារភាពថា ខ្លួនរួម​គ្នាជាមួយបក្សពួកចំនួន០៣នាក់ផ្សេងទៀតដែលមានទីលំនៅក្រៅខេត្តបាត់ដំបង បានរួមគំនិតគ្នា​ធ្វើសកម្មភាពលួចគោអ្នកស្រុក នៅភូមិសាស្រ្តស្រុកបាណន់ ដោយមានរថយន្តធំមួយគ្រឿងនិងម៉ូតូផងជាមធ្យោបាយសម្រាប់ដឹក នៅ​ពេលលួចបាន ជាក់ស្តែងក្នុងថ្ងៃកើតហេតុ នេះខ្លួននិងបក្សពួកបានលួចយកគោមេចំនួន​០២​ក្បាល​ក្នុងភូមិហើយដឹកយកទៅលក់នៅក្រៅខេត្តបាត់ដំបង ។ ជនសង័្សយបានបន្តឆ្លើយសារ​ភាពទៀតថា ខ្លួននិងបក្សពួកធ្លាប់ដើរធ្វើសក​ម្ម​ភាពលួចគោនៅច្រើនខេត្តទៀត ដូចជាខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ជាដើម ។ល។

គោចំនួន០២ក្បាលនេះជនសង័្សយដឹកយកទៅ​លក់បន្តរហូតដល់ខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចនគរបាលសហការណ៍ស្រាវជ្រាវដក​ហូតយកមកប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយ​និងវត្ថុតាងផ្សេងទៀត សមត្ថកិច្ចនគរបាលបាន​រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបា​ត់​ដំបង អនុវត្តទៅតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ