ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន២៧៥គ្រួសារ
Wed,14 October 2020 (Time 08:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ឯកឧត្តម ស្រេង សុផល អនុប្រធានស.ស.យ.ក.ខេត្ត ក្រុមការងារសសយកខេត្តស្រុក បានអញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន២៧៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, អង្ករ២០គីឡូ, ទឹកផ្លែឈើ១កេស, ទឹកបរិសុទ្ធ១កេស ជាអំណោយរបស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លឹបបាល់ទាត់វិសាខា ស្ថិតនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ថា ឆ្លើយតបនឹងស្ថានភាពប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។ ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានះ ឯកឧត្តមសូមអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។

ឯកឧត្តម អ៊ុំ រាត្រីបានគូសបញ្ជាក់ទៀតថា ក្នុងនាមអាជ្ញាធរខេត្ត រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំង០៣ ប្រភេទ អាជ្ញាធរមូលដ្ឋាន នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអន្តរាគមនន៍ដោះស្រាយ ឲ្យបានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅគ្រប់ទីកន្លែងហើយយើងមានក្រុមការងារប្រចាំការតាមក្រុង ស្រុកទាំង០៩ ២៤ម៉ោងផងដែរ។ ឯកឧត្តម ក៏បានអំពាវនាយឲ្យពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបជាព័ត៌មាន មានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំងឱ្យបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ