ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកស្រុកកំពុងខ្វល់ខ្វាយរឿងជំនន់ទឹកភ្លៀងលិចលង់​ស្ទេីរពេញមួយស្រុក​ ស្មានតែគាត់ជួយធ្វេីអ្វី​ ការពិតគាត់មកជួយលួចគោមេសោះ?
Wed,14 October 2020 (Time 03:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ វេលា​ម៉ោងប្រមាណ ១៥ និង ៣០ នាទីរសៀលនៅ​ចំណុចភូមដូនត្រិត ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងពេលដែលប្រជាពលរដ្ឋសឹង​តែមួយស្រុកភ័យព្រួយនឹងជំនន់ទឹកភ្លៀង បង្កការ​លិចលង់លំនៅដ្ឋានផលដំណាំពុំទាន់បានស្រាក​ស្រាន្តផងនោះ ក៏ស្រាប់តែចោរចិត្តឥតមេត្តាមក​ធ្វេី​សកម្មភាពលួចយកគោមេ តែមួយរបស់ប្រជា​ពលរដ្ឋឈ្មោះ ច្រឹង បូរី ភេទស្រី អាយុ ៤២ឆ្នាំ រស់​ នៅមូលដ្ឋានខាងលើ ទៅបាត់ក្នុងខណៈ​ដែល​ម្ចាស់ចងឱ្យស៊ីស្មៅនៅចម្ងាយប្រមា​ណ​២០០ម៉ែត្រពីខាងមុខផ្ទះ។

ទទួលបានព័ត៌មាននេះភ្លាម អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់របស់លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលបន្ទុកដឹកនាំអធិ​ការដ្ឋាននគរបាលស្រុក និងយោបល់របស់លោក​វរសេនីយ៍ឯក លឹម ពុទ្ទីឡា ស្នងការរង​ទទួល ផែនការ ងារនគរបាលព្រហទ័ណ្ឌផង លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត ដឹកនាំមន្រ្តីជំនាញធ្វើការស្រាវជ្រាវជុំវិញករណីចោរលួចឥតក្តីមេត្តានេះជាបន្ទាន់។

ឆ្លងតាមរយៈការស្រាវជ្រាវនិងដោយមាន​ភស្តុ​តាងគ្រប់គ្រាន់ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ វណ្ណារ៉ា ព្រះរាជអាជ្ញា អម សាលាដំបូងខេត្តបាត់ដំបងផង នាវេលាម៉ោង ៧​និង៣០នាទីព្រឹកថ្ងៃទី ១៤ខែ តុលា ឆ្នាំ ២០២០ នេះ​ចោរចិត្តឥតមេត្តាម្នាក់ឈ្មោះ សេង សុបិន ហៅ ហុង ភេទប្រុស អាយុ ២៤ឆ្នាំ ដែលមាន​លំនៅដ្ឋានក្នុងស្រុកសំឡូតដែរ ត្រូវបានសមត្ថ​កិច្ចនគរបាលឃាត់ខ្លួនស្រាវជ្រាវ ហើយទីបំផុតគេបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើ​សកម្មភាពលួចគោមេរបស់ជនរងគ្រោះខាងលើប្រាដកមែន ។

ក្រោយសាកសួរសមត្ថកិច្ចបាន ស្វែងរកគោ មួយ​ក្បាលនោះប្រគល់ជូនទៅជនរងគ្រោះវិញ រីឯ​ចោរ​ចិត្តឥតមេត្តារូបនេះ ត្រូវបានសមត្ថិកិច្ចនគរ​បាលរៀបចំសំណុំរឿងបញ្ជូនមកផ្តន្ទាទោស​ទៅតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ