ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានទឹកជំនន់ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោ ផ្តល់ជូនរដ្ឋបាលស្រុកឯកភ្នំ អង្ករ៥តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយទឹកជំនន់
Mon,12 October 2020 (Time 07:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកឯកភ្នំ ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តបាត់ដំបង ផ្តល់ជូនរដ្ឋបាលស្រុកឯកភ្នំ អង្ករចំនួន ៥តោន និងសភារៈគ្រឿងបរិភោគ ឧបភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនដល់ជនរងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែ។

ក្នុងនោះផងដែរ ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ឧបត្ថម្ភថវិកា ២០០០ដុល្លា ឯកឧត្តម កែវ សុទ្ធា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ឧបត្ថម្ភ ៥.០០០.០០០ រៀល ដល់រដ្ឋបាលស្រុកសម្រាប់ទិញសំភារៈផ្សេងៗចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅស្រុកឯកភ្នំ និងបានចែកមី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តបាត់ដំបងផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគិតគូរអំពីសុខភាពអនាម័យ ពីព្រោះថាកាលណាមានទឹកជំនន់ រមែងតែងតែនាំមកនូវមេរោគមួយចំនួនមកជាមួយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ