ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តពិនិត្យស្ថានភាពទឹក និងជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋរងគ្រោះ ដោយទាញយកភោគផលកសិកម្មពីក្នុងទឹក ក្នុងភូមិសាស្ត្រស្រុកថ្មពួក
Sun,11 October 2020 (Time 12:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

នាព្រឹកថ្ងៃអាទិត្យទី១១ តុលា ឆ្នាំ២០២០នេះ នៅភូមិសាស្ត្រឃុំថ្មពួកនិងនៅតាមបន្ទាត់ព្រំដែន កម្ពុជា~ថៃ ឃុំគោករមៀត ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តអមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះស្នងការនគរបាលខេត្ត លោកនជឹម ប៊ុនអានមេបញ្ជាការយោធាខេត្ត កម្លាំងកងរាជអាវុធហត្ថ លោក យឹម ប៊ុន រ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ,លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត លោក ជា យុទ្ធារុណ ប្រធានអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរដែនដីស្រុក ឃុំ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋមកទីទួល មានសុវត្ថិភាព ជួយដោះស្រាយការខូចខាត ទ្រព្យសម្បត្តិ ភោគផលដំណាំកសិកម្មជាដើម។

ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារបានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ខ្នះខ្នែងជួយដកលើកមើមដំឡូង និងរកវិធីដោះស្រាយបន្តជួយទាញយក មើមដំណាំដំឡូងមី ដែលដាំជាប់មាត់អូរកំបុត ក្នុងឃុំគោករមៀត ត្រូវទឹកឡើងលិច។

ក្នុងនាមអាជ្ញាធរខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ