ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បន្តចុះអន្តារាមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកចំនួនទៀត ដែលជួបគ្រោះមហន្តរាយជំនន់ទឹកភ្លៀង
Sun,11 October 2020 (Time 11:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

នៅរសៀលថ្ងៃសៅរ ទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បន្តដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាស្រុក ដែលកំពុងជន់លិចដោយជំនន់ទឹកភ្លៀងដែលមានការអញ្ជើញ លោកអភិបាលរង នៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងលោកប្រធានមន្ទីរ អង្គភាពសំខាន់មួយចំនួនទៀតជាច្រើនរូបផងដែរ។

ឯកឧត្តម ងួន រតនៈ ក៏បានថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់ទាំងបីប្រភេទ គណបញ្ជាការកងឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន ដែលបានដុតដៃដុតជើង ក្នុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋមកទីទួលមានសុវត្ថិភាព និងធ្វើការគ្រប់គ្រងសភាពការណ៍ផងដែរ។

ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារបន្តសកម្មភាពជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះមហន្តរាយ ត្រូវបន្តប្រទ្រុយរកមើលក្រៃមានប្រជពលរដ្ឋជាប់គាំង ឬនៅមានសេសសល់មួយចំនួនទៀត និងចាត់កម្លាំងប្រការ ២៤ ម៉ោង លើក ២៤ម៉ោង ដើម្បីទទួលបានព័ត៌មាន និងឆ្លើយតបភ្លាមៗឱ្យបានទាន់ពេលវេលា។

សូមជម្រាមជូនថា ឯកឧត្តម ងួន រតនៈ បានបន្តចុះពិនិត្យ និងអន្តរាគមន៍ជួយប្រជាពលរដ្ឋតាមស្រុករួមមាន ស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកសំពៅលូន ភ្នំព្រឹក កំរៀង និងស្រុកបវេល ដែលរងផលប៉ះពាល់ពីបណ្តាស្រុកជាប់ព្រំដែនផងដែរ។

គូសបញ្ជាក់ផងដែរថា នៅស្រុកជាប់ព្រំដែន ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានចាត់តាំងលោក អភិបាលរង នៃគណៈអភិបាលខេត្ត សម្រាប់ធ្វើការគ្រប់គ្រងសភាពការណ៍ និងដឹកនាំចាត់ចែងបញ្ជាផ្ទាល់ក្នុងចុះអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅស្រុកចំនួន ដូចបានរៀបរាប់ខាងលើ ដែលកំពុងជួបគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលក្រុង យុវជន ស.ស.យ.ក. ខេត្តនិងសហការីមួយចំនួន បានអញ្ជេីញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនដែលកំពុងរងគ្រោះទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនបន្តចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ផ្តល់ជូនប្រជាពលរដ្ឋ ()

វីដែអូ