ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក សឿម ប៊ុនរិទ្ធិ អញ្ជើញទៅពិនិត្យស្ថានភាពទឹកជំនន់ នៅតាមស្រុកបណ្ដោយតាមព្រំដែន កម្ពុជា-ថៃ
Sat,10 October 2020 (Time 08:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

នៅព្រឹកថ្ងៃ សៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបារត់ដំបង បានអញ្ជើញត្រួតពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កឡើងដោយការធ្លាក់ភ្លៀងធ្ងន់ធ្ងរ តាមស្រុកបណ្ដោយព្រំដែន កម្ពុជា-ថៃ គឺស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ។

គួរបញ្ជាក់ផងដែរថា ចំពោះស្ថានភាពទឹកជំនន់ នៅស្រុកសំពៅលូន និងផ្នែកមួយចំនួនធំនៅស្រុកភ្នំព្រឹក មានសភាពធូរស្បើយច្រើន ដែលទឹកបានស្រកចុះ នេះដោយសារតែការធ្លាក់ភ្លៀងនៅផ្នែកខាងលើតិចតួច ដែលធ្វើឲ្យស្ថានភាពទឹកជំនន់បានធូរស្បើយ ដោយឡែកចំពោះស្រុកកំរៀងវិញ ស្ថានភាពទឹកនៅមិនទាន់ធូរស្បើយនៅឡើយ ដែលនៅតែបន្តជន់លិចផ្ទះ ដំណាំ សត្វពាហនៈ បងប្អូនប្រជាពលរដ្ឋ ។

បើការលើកឡើងពីប្រជាពលរដ្ឋមួយចំនួនដែលរស់នៅស្រុកកំរៀង បាននិយាយថា នេះជាគ្រោះទឹកជំនន់មួយដែលមិនធ្លាប់កើតមាននៅភូមិ ឃុំបងប្អូនច្រើនពីមុនមកទេ ភាគច្រើនគឺត្រឹមជន់ឡើងធម្មតា ដែលជាទម្លាប់នៃការធ្លាក់ភ្លៀងរដូវវស្សា ក៏ប៉ុន្តែសម្រាប់ឆ្នាំភ្លៀងធ្លាក់បន្តឥតឈប់ឈរ ធ្វើឲ្យនាវូទឹកបានឡើងខ្ពស់ជាងឆ្នាំផ្សេងៗពីមុន ដោយសារតែការរងឥទ្ធិពលពីព្យុះនានាដែលបោកបក់មកលើកម្ពុជាផងដែរ ។ ក្នុងនោះប្រជាពលរដ្ឋមានសង្ឃឹមថា អាកាសធាតុនឹងល្អប្រសើរវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបានបងប្អូនប្រជាពលរដ្ឋបានប្រកបមុខរបរ ដាំដំណាំបន្តដើម្បីចិញ្ចឹមជីវភាពរបស់គាត់ ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តជួយសង្រ្គោះប្រជាពលរដ្ឋដែលជាប់គាំងនៅគេហដ្ឋានដោយសារទឹកជំនន់ ឲ្យមកកាន់ទីទួលមានសុវត្ថិភាព និងជាពិសេសព្យាយាមសង្រ្គោះជាជនចាស់ជរា ជនពិការ ស្រ្ដី និងកុមារតូចៗផងដែរ ហើយរដ្ឋបាលខេត្ត ដែលដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព បន្តព្យាយាមជួយសង្រ្គោះ និងដោះស្រាយជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ