ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ សំណេះ​សំ​ណាលនិងប្រគល់ថវិកាគោល​នយោបាយចំនួន​៩៨២,​៥៦០,​១៤០រៀល(ប្រាំបួនរយប៉ែតសិបពីរ​លានប្រាំរយហុកសិបពាន់និងមួយរយ​សែ​សិបរៀល)ដល់និវត្តន៍ជន​ និងគ្រួសារមន្ត្រីនគរ​បាល​មរណ:​ចំនួន​១១៤នាក់
Sat,10 October 2020 (Time 05:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

នៅព្រឹកថ្ងៃ​ សៅរ៍​ ៨រោច​ ខែ​ អស្សុជ​ ឆ្នាំ​ជូតទោ​ស័ក​ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ឆ្នាំ​២០២០​ នៅបរិវេណស្នង​ការដ្ឋាន​នគរ​បាលខេត្តបា​ត់ដំបង​ លោក​ឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានអញ្ចេីញជួបសំណេះសំណាលជាមួយនិវត្តន៍ជន​និងប្រគល់ថវិកាគោល​នយោ​បាយរបស់រាជ​រដ្ឋាភិបាលជូនគាត់។

ក្នុងពិធីសំណេះសំណាលនេះលោក​ឧត្តមសេ​នី​យ៍ត្រី​ ស្នងការបានពាំនាំនូវការផ្តាំផ្ញេី​ សាក​សួរ​សុខ​ទុក្ខពីប្រមុខរាជរដ្ឋាភិបាលដែល​មានសម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីនៃព្ររាជាណាចក្រកម្ពុជា​ ពី​សម្តេចក្រឡា​ហោម​ ស​ ខេង​ ឧបនា​យករដ្ឋមន្រ្តី​ រដ្ឋ​មន្រ្តីក្រ​សួងមហាផ្ទៃ​ ឯកឧត្តម​ នាយឧត្តមសេ​នី​យ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរ​បាលជាតិ​ចំពោះលោក​លោ​ក​ស្រីជានិវត្តន៍ជន​និងក្រុមគ្រួ​សា​រ​មន្ត្រីនគរបាលមរណៈ។

លោកស្នងការបានរំលឹកអំពីគុណសម្បត្តិយ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោក​ លោ​ក​ស្រីដែលជាអតីតកងកម្លាំងនគរ​បាលជាតិ​ធ្លាប់បានបំពេញភារកិច្ច​បម្រេីជាតិ​ បម្រេីប្រជាពលរដ្ឋ​ នា​រយៈ​ពេលកន្លងទៅ​​ការតស៊ូតាំងពី​សម័យសង្រ្គាមបង្ហូរឈាម​រហូតប្រទេសជាតិ​យេីងមានសុខ​សន្តិភាព​ពេញបរិបូរណ និងមានការអភិ​វឌ្ឍន៍​រីកចម្រេីន​ដូចពេល​បច្ចុប្បន្ននេះក្រោម​ការដឹកនាំរបស់សម្តេចអគ្គម​ហា​សេ​នាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋម​ន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្នងការបានជម្រាបបញ្ជាក់ថា​ បេីទោះបី​លោក​ លោកស្រីបាន​រស់​នៅ​ក្នុងជីវភាពស៊ីវិលជា​ប្រជាពលរដ្ឋដូចបច្ចុប្បន្ននេះក្តីតែការទំនាក់​ទំ​នង​គ្នារវាងលោក​ លោកស្រីនិងកង​កម្លាំង​ នគរ​បាលដែលកំពុងបំពេ​ញភារ​កិច្ចបច្ចុប្បន្ននៅតែ​មានភាពល្អដូចពេលមុនអីចឹង​ គឺមិនអាចបោះបង់គ្នាចោលឡេីយ​ លោក​ លោកស្រីនៅពេលនេះ​ ត្រូវស្ថិតនៅក្រោមសមាគមអតីតយុទ្ធជន​មួយ​ទៀត​ ដែលមានលោក​ អធិការនគរបាលក្រុង​ ស្រុកជាប្រធានឬអនុប្រធានសមាគមនេះ ។

លោក​សំណូមពរដល់លោក​ លោកស្រីជានិវត្តន៍ជនបន្តជួយផ្តល់នូវមតិ​យោ​បល់​ល្អៗជាការណែ​នាំចែករំលែក​ និងបំ​ពេញបន្ថែម​ដល់មន្រ្តីនគរ​បាលដែលកំពុងបំពេញភារកិច្ចនៅមូលដ្ឋានឃុំ​ សង្កាត់​ ទុកដូចជាកូន​ ចៅ​ ជាបងប្អូន​ ជាសាច់​ឈាម​តែមួយអីចឹង​ មានបញ្ហាអ្វីសូមធ្វេីការទំនាក់​ទំនងមករូបលោកក៏បាន​ មកលោកស្នងការរង​ទទួលផែនការងារធនធានមនុស្សក៏បាន​ លេីស​ពីនេះសំណូមពរលោក​ លោកស្រីជួយផ្សព្វ​ផ្សាយបន្តដល់មហាជននៅមូលដ្ឋានបានជ្រាប​និងចូលរួមអនុវត្តដូចជាករណីគោរ​ពច្បាប់ចរាចរ​ណ៍ផ្លូវ​គោក​ ផ្សព្វផ្សាយករណីគ្រឿងញៀនកុំឱ្យមានអ្នកប្រឿប្រាស់ឬចែកចាយជួញដូរនៅក្នុងមូល​ដ្ឋាន លោក​ស្នង​ការសំណូមពរដល់លោក​ លោក​ស្រី​ ចូលរួមផ្សព្វផ្សាយនិងបង្ការខ្លួនពីករ​ណី​ឆ្លងជម្ងឺCOVID-19។

សូមជម្រាបថា​ ក្នុងពិធីប្រគល់ទទួលថវិកានា​ពេលនេះ​មានលោក​ លោកស្រីជានិ​វត្តន៍ជន​ចំនួន១០១នាក់និងគ្រួសារមន្រ្តីនគរបាលមរណ:​ចំនួន១៣នាក់​ សរុបចំនួន​ ១១៤នាក់​ ហេីយមានថវិ​កា​សរុបចំនួន៩៨២,៥៦០,១៤០រៀល(ប្រាំបួន​រយ​ប៉ែតសិបពីរលានប្រាំរយហុកសិបពាន់និងមួយរយសែសិបរៀល)៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អគារអធិការដ្ឋានស្រុករលាប្អៀរ ()

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ និងជំងឺកាមរោគ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស សុខា នាំអំណោយចែកជូនប្រជាពលរដ្ឋ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ()

វីដែអូ