ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការនគរបាលខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខកម្លាំងវរៈការពារព្រំដែនទាំងនៅទីបញ្ជាការស្រាល និងវរៈទាំង៦ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Wed,25 September 2019 (Time 08:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

ខេត្តកំពង់ឆ្នាំង ៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសួរសុខទុក្ខកម្លាំងវរៈការពារព្រំដែនទាំងនៅទីបញ្ជាការស្រាល និងវរៈទាំង៦ក្នុងឱកាសនៃរដូវបុណ្យភ្ជុំបិណ្ឌ, អ៊ុំទូកអកអំបុកដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។

ក្នុងឱកាសនោះលោកបានពាំនាំ និងសំដែងនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងសូមកោតសរសើរកម្លាំងការពារព្រំដែនទាំងអស់ដែលកន្លងមកតែងតែយកចិត្តទុកដាក់ធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារទឹកដីរបស់យើង រួមជាមួយនេះការពារសន្តិសុខ ស្ថិរភាព និងសន្តិសុខបានល្អប្រសើរ ជាពិសេសបានសហការជាមួយនឹងកងយោធពលខេមរភូមិន្ទ ការពារទប់ស្កាត់បច្ចាមិត្ត បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

អំណោយនាំយកជូននាឱកាសនោះរួមមាន ៖ ថវិកា និងសម្ភារៈឧបភោគបរិភោគមាន គោមួយក្បាល សាច់ជ្រូក១០០គីឡូក្រាម ឆៃថាវ៥០គីឡូក្រាម ស្ពៃកក្តោប៦០គីឡូក្រាម ល្ពៅ៥០គីឡូក្រាម ប្រហុក ២០គីឡូក្រាម ត្រឡាច៦០គីឡូក្រាម ស្ពៃបូកគោ៦០គីឡូក្រាម ផ្អក៣០គីឡូក្រាម អំបិល៥០គីឡូក្រាម ប៊ីចេង១០គីឡូក្រាម ខ្ទឹមស១០គីឡូក្រាម ខ្ទឹមក្រហម១០គីឡូក្រាម ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ត្រីខ២០យួរ មីខ្លាឃ្មុំ២០កេស ទឹកបរិសុទ្ធវីតាល់១០កេស ស្រាបៀរអាន់ឆ័រ២០កេស ទឹកក្រូច១០កេស និងទឹកទឹកឆារីមីន១០កេស៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ