ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត AIMF នៅដើមខែធ្នូឆ្នាំនេះ
Mon,23 September 2019 (Time 05:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១០រោច​ ខែ​ភទ្របទ ​ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស.២៥៦៣ ​ត្រូវ​នឹងថ្ងៃ​ទី២៣ ខែកញ្ញា ​ឆ្នាំ២​០១៩​នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំលើកទី២ នៃគណៈកម្មការរៀបចំមហាសន្និបាតរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) លើកទី៣៩ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

កិច្ចខាងលើនេះធ្វើឡើងក្នុងគោលបំណងដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ និងត្រៀមខ្លួនទទួលថ្នាក់ដឹកនាំក្នុងអង្គមហាសន្និបាតរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) និងត្រៀមកងកម្លាំងក្នុងកិច្ចការការពារសន្តិសុខជូនថ្នាក់ដឹកនាំដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជំរុញឲ្យមន្ត្រីពាក់ព័ន្ធពិភាក្សា ផ្តល់យោបល់ឲ្យបានស៊ីជម្រៅលើការងារដែលនៅសេសសល់ ឲ្យបានរួចរាល់តាមការគ្រោងទុកដើម្បីត្រៀមឆ្ពោះទៅការរៀបចំមហាសន្និបាត សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF (Association Internationale Des Maires Francophones) លើកទី៣៩ដែលរាជធានីភ្នំពេញធ្វើនិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

អភិបាលរាជធានីភ្នំពេញបានបន្ថែមឲ្យដឹងថា មកដល់ពេលនេះយើងបានរៀបចំការងារបានមួយចំនួនធំហើយស្ដីពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំនេះដែលនឹងមានតំណាងទីក្រុងចំនួន៣០៤ ចូលរួម។ ទន្ទឹមនោះលោកអភិបាលក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធពិភាក្សា ផ្តល់យោបល់ឲ្យបានស៊ីជំរៅលើការងារដែលនៅសេសសល់ឲ្យបានរួចរាល់តាមការគ្រោងទុក។

គួរបញ្ជាក់ថា កិច្ចពិភាក្សាក្នុងអង្គប្រជុំក៏បានបង្ហាញពីពង្រាងកម្មវិធីសម្រាប់កិច្ចប្រជុំ AIMF លើកទី៣៩ ដែលគ្រោងធ្វើនៅថ្ងៃទី២ ទី៣ និងទី៤ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះក្រោមប្រធានបទ ៖ ទីក្រុងដែលមានភាពធន់ការគិតគូរពីបញ្ហាប្រឈមនឹងការស្ថាបនាទីក្រុងឡើងវិញ។ ជាមួយគ្នានេះក៏ស្របគ្នានឹងខួបលើកទី៤០នៃការបង្កើតសមាគម AIMF នឹងស្របគ្នានៃខួបលើកទី៤០របស់រាជធានីភ្នំពេញក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ផងដែរ។

សូមជម្រាបថា រាជធានីភ្នំពេញត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៍របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំងកាលពីថ្ងៃទី៥ដល់ថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ