ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តស្វាយរៀងត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមជនក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាព
Fri,08 November 2019 (Time 07:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមជនក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា។

ការថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមមាន កងនគរបាល កងរាជអាវុធហត្ថ និងកងយុទ្ធពលខេមរភូមិន្ទជាង៨០០នាក់ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

លោក ម៉ែន វិបុល ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងបានមានប្រសាសន៍លើកឡើងថា បងប្អូនកងកម្លាំងទាំងអស់ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាព ស្ថិរភាពនយោបាយជូនប្រទេសជាតិ និងប្រជាជនដែលកំពុងរស់នៅក្នុងដំបូលសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ