ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងទេសចរណ៍កម្ពុជារៀបចំដំណើរទស្សនកិច្ចសម្រាប់គណៈប្រតិភូចូលរួមសន្និសីតមេគង្គ-ឡានឆាង
Fri,29 November 2019 (Time 10:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

ខេត្តសៀមរាប ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រសួងទេសចរណ៍កម្ពុជាបាននឹងកំពុងរៀបចំ ដំណើរទស្សនកិច្ចបច្ចេកទេសចំនួន០២កន្លែង (១.) ទៅទស្សនាតំបន់ប្រាសាទអង្គរវត្ត និង (២.) បឹងជីវចម្រុះទន្លេសាប សម្រាប់គណៈប្រតិភូដែលបានចូលមកពីប្រទេសសមាជិកមេគង្គ-ឡាងឆាង (កម្ពុជា ចិន វៀតណាម ឡាវ ភូមា និង ថៃ) ក្រោយពីបញ្ចប់សន្និសីទមេគង្គ-ឡានឆាង រយៈពេល០៣ថ្ងៃ ក្រោមប្រធានបទ“សន្និសីទមេគង្គ-ឡានឆាង ស្ដីពីការបកស្រាយបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៏ប្រកបដោយគុណភាព និងទេសចរពេញ” ដោយទទួលការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ដំណើរទស្សនកិច្ចទៅកាន់តំបន់គោលដៅទាំងពីរខាងលើនេះ ជាដំណើរទស្សនកិច្ច ដែលផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់អាចអនុវត្តន៍ជាក់ស្តែងបន្ថែមទៀតជាមគ្គុទេសក៏ទេសចរ ដើម្បីឆ្លុះបញ្ចាំងនូវអ្វីដែលវាគ្មិន បានធ្វើបទបង្ហាញ និងបានលើកឡើងក្នុងអង្គសន្និសីទ ព្រមទាំងបានផ្តល់នូវបទពិសោធន៍ទៅវិញទៅមករវាងមគ្គុទេសក៏ទេសចរ នៃប្រទេសសមាជិកមេគង្គ-ឡានឆាង។ បន្ថែមពីនេះទៀត ទស្សនកិច្ចនេះមិនត្រឹមតែបានបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា ពិសេសក្នុងខេត្តសៀមរាប ថែមទាំងបង្ហាញពីការរឹតចំណងសាមគ្គីភាព និងមិត្តភាពនៃប្រទេសសមាជិកមេគង្គ-ឡានឆាង ព្រមទាំងជួយពង្រឹង និងពង្រីកបន្ថែមទៀតរវាងប្រទេស សមាជិកអនុតំបន់មេគង្គ និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

សូមបញ្ជាក់ផងដែរថា ប្រតិភូសមាជិកមេគង្គឡាង-ឆាង ដែលបានអញ្ជើញចូលរួមសន្និសីទខាងលើប្រមាណ១៥០រូប៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ