ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកស្រី ម៉ែន សំអន ៖ រាជរដ្ឋាភិបាលនៅតែបន្តស្វាគមន៍ និងលើកទឹកចិត្តចំពោះការវិនិយោគពីក្រុមហ៊ុនបរទេសមកកាន់កម្ពុជា
Fri,29 November 2019 (Time 10:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

ភ្នំពេញ ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា អធិការកិច្ច បានអញ្ជើញជាអធិតបតីក្នុងពិធីជប់លៀងស្វាគមន៍ការអញ្ជើញមកដល់នៃគណៈប្រតិភូសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា (TCEC) ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ រាត្រីថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រីកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដោយរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាពរស់នៅកាន់តែប្រសើរ។

លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេច​​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅតែបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្តចំពោះការវិនិយោគ ពីក្រុមហ៊ុនបរទេសមកកម្ពុជា ​ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិន​ ហើយរាជរដ្ឋាភិបាល នឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ហើយបន្តលើកកម្ពស់ បរិយាកាសវិនិយោគ និងធុរកិច្ច ក្នុងគោលដៅបង្កើន ភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក ។

លោកស្រីបានបន្តទៀតថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគដ៏ធំជាងគេរបស់កម្ពុជា។ តាមរយៈសហគ្រិន ចិនទាជីវលំដាប់សេដ្ឋីប្រទេសចិនជាង៣០០នាក់ របស់គណៈប្រតិភូនៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក ដែលបានប្រារព្ធពិធីនាថ្ងៃនេះបានបង្ហាញអំពីកិច្ចសហករវាងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ជាមួយនឹងសហព័ន្ធចិនទាជីវសកលោក ដែលបានរួមគ្នាបង្កើតជាវេទិការសម្រាប់ពាណិជ្ជករចិនទាជីវ និងពាណិជ្ជករក្នុងតំបន់ធ្វើការប្រាស្រ័យទាក់ទង ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក និងឈានទៅដល់កិច្ចសហការលើវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ក៏ដូច ជាការបង្កើននូវឱកាសការងារនៅកម្ពុជា។ ម៉្យាងទៀត ក៏បានបង្ហាញអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន ពោលគឺ គោលនយោបាយចិនតែមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក៏ត្រូវបានឆ្លើយតបជាវិជ្ជមានពីមិត្តចិន តាមរយៈផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមនិងការផ្តល់ជំនួយឥតសំណង កម្ចីឥតការប្រាក់ និងកម្ចីឥណទានសម្រាប់ការអភិវឌ្ឍជាច្រើន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ