ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
យុទ្ធនាការបណ្តុះបណ្តាលបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ «ROAD CAR MOBILE APP»
Fri,29 November 2019 (Time 08:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

ខេត្តព្រះវិហារ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានរៀបចំកម្មវិធីយុទ្ធនាការបណ្តុះបណ្តាលស្តីពី បច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ «ROAD CAR Mobile App»។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងលោក នួន ចំរុង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធយុវជន ស.ស.យ.ក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាច្រើនរូបទៀត។

លោក សំ លាងទ្រី បានថ្លែងថា កម្មវិធីថែទាំផ្លូវ «ROAD CAR Mobile App» គឺជាកម្មវិធីថ្មីមួយនៅលើទូរសព្ទ័ដៃឆ្លាតវៃ ដែលសាធារណ ជន អាចថតរូប និងវីដេអូអំពីផ្លូវខូច ជង្ហុក ឫសំបុកមាន់ រួចផ្ញើទៅកាន់ភ្នាក់ងារសមត្ថកិច្ចផ្លូវថ្នល់ដើម្បីត្រួតពិនិត្យ និងចាត់វិធានការជួស ជុល ថែទាំឲ្យបានទាន់ពេលវេលា។

លោកបានថ្លែងបន្តថា កម្មវិធីថែទាំផ្លូវនេះដែរ ជាសមិទ្ធិផលថ្មីមួយ ក្នុងចំណោមសមិទ្ធិផលដ៏មានសារសំខាន់ជាច្រើនដែលត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តួចផ្តើមគំនិតបង្កើតឡើង ដើម្បីអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូនឲ្យមានការរីកចម្រើនថែមទៀត។

លោក សំ លាងទ្រី បានថ្លែងបន្តទៀតថា កម្មវិធីថែទាំផ្លូវ «ROAD CAR Mobile App» នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបង្កើតវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការ ក្នុងមន្ទីរព្រមទាំងមានការចូលរួមពីមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទផងដែរ។ ទាក់ទងនិងកម្មវិធីនេះ មន្ទីរទទួលបាននូវការរាយការណ៍ពីប្រជាពលរដ្ឋ បញ្ជូនរូបភាពផ្លូវខូចបានចំនួន៩ករណី និងបានដោះស្រាយរួចបាន ២ករណី មិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ១ករណី បញ្ចូលក្នុងផែនការឆ្នាំ ២ករណី និងបដិសេធ ៤ករណីផងដែរ។

ដោយឡែកលោក គោ ស៊ុប៊ុនសឿត បានលើកឡើងថា នេះជាលើកទី១ហើយ ដែលក្រុមការងារក្រសួង បានអញ្ជើញមកធ្វើការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ជួសជុលនិងថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ «ROAD CAR Mobile App» នេះជាសាធារណជូនដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ឲ្យបានយល់ដឹង។

លោកអភិបាលរងខេត្តបានបន្តថា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន ដោយបានកសាង្លូវថ្នល់ស្ពានរាប់រយគីឡូម៉ែត្រក្នុងមួយឆ្នាំៗ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ មេត្តាចូលរួមថែរក្សា ហើយអាចធ្វើជាភ្នែកច្រមុះដល់រដ្ឋាភិបាល ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ដោយគ្រាន់តែទាញយកកម្មវិធីថែទាំផ្លូវ «ROAD CAR Mobile App» ដាក់ចូលក្នុងទូរសព្ទ័ហើយថតរូប ឫវីដេអូដើម្បីរាយការណ៍ទៅកាន់សមត្ថកិច្ច ជួយដោះស្រាយទាន់ពេលវេលា។

លោក នួន ចំរុង បានបញ្ជាក់ថា កម្មវិធីថែទាំផ្លូវថ្នល់ «ROAD CAR Mobile App» នេះ ក្នុងគោលបំណងជំរុញការថែទាំផ្លូវថ្នល់ឲ្យមានគុណភាព និងប្រសិទ្ធិភាព និងអនុវត្តន៍ឲ្យបានទាន់ពេលវេលា ក៏ដូចជា ថែរក្សាឲ្យបានផ្លូវថ្នល់កុំមានជង្ហុក និងសំបុកមាន់នៅលើដងផ្លូវងាយស្រួលក្នុងការធ្វើចរាចរណ៍ ជួយសន្សំចំចៃពេលវេលាក្នុងការធ្វើដំណើរ កាត់បន្ថយក្នុងការជួសជុលយានយន្ត និងធ្វើឲ្យមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវថ្នល់។

ជាមួយគ្នានេះដែរ ការជួសជុលសំបុកមាន់មិនទាន់ពេលវេលានាំឲ្យទឹកងាយជ្រាបចូលក្នុងទ្រូងផ្លូវបង្កឲ្យងាយទៅរកការខូចខាតទាំងស្រុង ជាហេតុនាំឲ្យខាតបង់ថវិកាជាតិជាច្រើន ដោយហេតុនេះហើយ អង្គភាពអ្នកអនុវត្តការងារថែទាំប្រចាំ ត្រូវគោរពគោលការណ៍ជួសជុលថែទាំផ្លូវថ្នល់ទាំងការប្រើប្រាស់សម្ភារសំណង់ ទាំងការគោរពតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងឲ្យបានត្រឹមត្រូវ។ អ្នកអនុវត្តន៍ការងារថែទាំត្រូវរៀបចំការបណ្តុះបណ្តាល ដល់មន្ត្រីជំនាញក្នុងអង្គភាពរបស់ខ្លួន ដើម្បីឲ្យមានការយល់ដឹងបន្ថែមទៀត ទៅលើការងារជួសជុលថែទាំផ្លូវថ្នល់ ការអនុវត្តតាមវិធីសាស្ត្របានត្រឹមត្រូវ គឺជាគន្លឹះនៃហេដ្ឋារចាសម្ព័ន្ធដឹកជញ្ជូន ពិសេសផ្លូវថ្នល់ និងស្ពាន។ បទបង្ហាញ និងផ្សព្វផ្សាយស្តីពីបច្ចេកទេស ជួសជុលថែទាំផ្លូវថ្នល់ ដែលបាននិងផ្តល់ជូនដោយមន្ត្រីជំនាញរបស់នាយកដ្ឋានផ្លូវថ្នល់នាពេលនេះ នឹងជួយពង្រឹងសមត្ថភាពបន្ថែម ដល់មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជា បងប្អូនទាំងអស់ដែលបានចូលរួមថ្ងៃនេះ ជួយជំរុញឲ្យបានសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនឹងប្រែក្លាយផ្លូវថ្នល់នៅកម្ពុជា ដែលមានជង្ហុកសំបុកមាន់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ