ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមត្ថកិច្ចបន្តចុះឆែកឆេរកន្លែងលក់ស្រាក្លែងក្លាយចំនួន៣ទីតាំងបន្ថែមទៀតនៅក្រុងប៉ោយប៉ែត
Fri,29 November 2019 (Time 08:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ អាជ្ញាធមូលដ្ឋាន មន្ត្រីជំនាញគយ និងរដ្ឋាករខេត្ត ដោយមានការសម្របសម្រួលពីលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ដបន្ទាយមានជ័យបានបន្តចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់ស្រាក្លែងក្លាយចំនួន៣កន្លែងបន្ថែមទៀត។

ទីតាំងទី១ មានឈ្មោះ សាន្ដ សុត្ថាវុធ សមត្ថកិច្ចបានរកឃើញស្រាចម្រុះចំនួន២២១ដប ក្នុងនោះមានស្រាក្រហមម៉ាក Penfolds ចំនួន ៦០ដប ស្រាបៀកូរ៉ូណា ហួសកាលបរិច្ឆេតចំនួន២៨កេស។ ចំណែកទីតាំទី២ មានឈ្មោះ ហេង ស្រីពៅ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញស្រាម៉ាក Johnnie Walker ចំនួន៤១ដប។ ចំពោះទីតាំងទី៣ មានឈ្មោះ តុលា ហើយជាលទ្ធផលសមត្ថកិច្ចក៏បានរកឃើញស្រា កហមម៉ាក Penfolds ចំនួន៣៧កេស=២២២ដប ស្រា johnnie Walker ចំនួន៤៣ដប ស្រា Hennessy XO ចំនួន៧៧ដប ស្រា X R.21 ចំនួន៥ដប និងស្រា CHIVAS18 ចំនួន១៣ដប៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ