ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បើកការដ្ឋានសាងសង់ផ្សារទំនើបសេនជូរីផ្លាហ្សាក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
Wed,27 November 2019 (Time 05:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចូលរួមជាអធិបតីសម្ពោធបើកការដ្ឋានសាងសង់ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលមានទីតាំងស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអង្គភាពមន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង ថ្លែងថា ដោយស្ថានភាពផ្សារសេនជូរីផ្លាហ្សាមានសភាពទ្រុឌទ្រោម ខ្វះអនាម័យ និងពុំមានបរិស្ថានល្អទាំងក្នុងផ្សារ ហើយនិងជុំវិញបរិវេណផ្សារ ឯការលក់ដូរមានលក្ខណៈអនាធិបតេយ្យតាមដងផ្លូវ គ្មានរបៀបរៀបរយ ថែមទាំងប៉ះពាល់ដល់សណ្តាប់ ធ្នាប់សាធារណៈ សោភណ្ឌភាពរាជធានី ជាពិសេសដោយតំបន់នេះជាចំណុចឆ្លងកាត់របស់ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសលើពិភពលោក និងភ្ញៀវទេសចរផងនោះ ទើបរាជរដ្ឋាភិបាលសម្រេចឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគ សាងសង់ជាផ្សារទំនើបនេះឡើង និងគិតគូរជាពិសេសចំពោះផលប៉ះពាល់ជាមួយអាជីវករដែលកំពុងលក់ដូរក្នុងផ្សារបច្ចុប្បន្ន។

លោក ឃួង ស្រេង ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញបានស្នើដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ចំពោះដំណើរការអនុវត្តគម្រោងសាងសង់នេះ និងស្នើដល់អាជ្ញាធរមូលដ្ឋាន ហើយនិងអ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការសម្រួលរាល់ផលប៉ះពាល់ និងការងារចាំបាច់នានារបស់ក្រុមហ៊ុន ក៏ដូចជាអ្នករស់នៅជុំវិញផ្សារផងដែរ។

លោក ឃួង ស្រេង ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋត្រូវមានជឿជាក់មកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍ រីកចំរើនឥតឈប់ឈរលើគ្រប់វិស័យ ហើយបាននាំនាវាកម្ពុជាឱ្យសម្រេចបាននូវគោលដៅមួយ គឺស្មើមុខ ស្មើមាត់ ជាមួយបណ្តារប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។



បើតាមអគ្គនាយិការក្រុមហ៊ុន “សេនជូរី” គ្រុប លោកស្រីឧកញ៉ា ចាន់ សុទ្ធា បានគូបញ្ជាក់ឲ្យដឹងថា ផ្សារទំនើបសេនជូរីផ្លាហ្សានឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម ហើយនិងទេសចរណ៍ដ៏ធំបំផុតក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរក្រោយពីផ្សារទំនើបដ៏ប្រណីតមួយនេះបានលេចរូបរាងឡើងនាពេលខាងមុខ។

បើតាមគម្រោង ផ្សារទំនើបសេនជូរីផ្លាហ្សានឹងត្រូវសាងសង់កម្ពស់៧ជាន់ ក្នុងនោះផ្នែកខាងក្រោយមានកម្ពស់៥ជាន់ និងផ្នែកក្រោមដីកម្ពស់២ជាន់ និងត្រូវចំណាយរយៈពេល២៤ខែទើបសាងសង់រួច។ ក្រោយធ្វើការសាងសង់រួច ក្រុមហ៊ុននឹងរៀបចំទីតាំងសម្រាប់ឲ្យអាជីវករបានចូលលក់ដូរឡើងវិញនៅជាន់ GF1 និងបែកចែកទៅតាមប្រភេទអាជីវកម្មមានចំនួន៦៧៩តូប ក្នុងនោះចំនួន៣៥០តូប គឺគ្រប់គ្រងដោយរដ្ឋ និងចំនួន៣២៩តូប គ្រប់គ្រងដោយឯកជន។ នេះបើតាមការបញ្ជាក់ពីលោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិការក្រុមហ៊ុន “សេនជូរី” ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ