ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ជា សុមេធី អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ស្បៀងដល់កុមារដែលងាយរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍ នៅស្រុកស្វាយអន្ទរ និងស្រុកពារាំង
Thu,28 November 2019 (Time 02:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ស្បៀងដល់កុមារដែលងាយរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍ នៅស្រុកស្វាយអន្ទរ និងស្រុកពារាំង ដើម្បីអបអរទិវាពិភពលោកប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» ។

អ្នកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអានសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយត្រូវរួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ និងអំពាវនាវដល់គ្រឹះស្ថានពាក់ព័ន្ធ ដៃគួរអភិវឌ្ឍជាតិ អន្តរជាតិ អង្គការ សង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី ៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធទប់ស្កាត់ការរាលដាល មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ នៅក្នុងសារលិខិតនោះសម្ដេចក៏បានផ្ដល់អនុសាសន៍ចំនួន ៦ចំណុចដូចតទៅ៖

១- សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីក សមត្ថភាពផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឲ្យបានដល់សហគមន៍ជនបទ និងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍អ្នកជំងឺអេដស៍។

២-ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាមរកមេរោគអេដស៍ និងទៅទទួលសេវាថែទាំពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ព្រមទាំងជាវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងចូលរួមសហការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

៣-ចំពោះស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើ តេស្តឈាម ដើម្បីទទួលសេវាការពារចម្លងមេរោគអេដស៍ទៅទារក និងជំរុញលើកទឹកចិត្តដៃគូមកពិនិត្យនិងទទួលសេវាព្យាបាលទាំងអស់គ្នា ។

៤-សូមបងប្អូនជនរួមជាតិទាំងអស់ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍នេះជាដាច់ខាតជាពិសេសក្មួយៗជាយុវជន យុវនារី ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការពារគឺជាចាប់ផ្ដើមពីខ្លួនអ្នកផ្ទាល់។

៥-មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាតហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែងដើម្បីទទួលបានសេវាសុខភាពសេវាគាំពារសង្គមនិងការពារផ្លូវច្បាប់។

៦-សូមអ្នកផ្ទុកមេរោគអេដស៍មានការខ្មាសអៀននិងរើសអើងខ្លួនឯងហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សានិងការព្យាបាលឱ្យបានទាន់ពេលវេលា។

លោក ជា សុមេធី ក៏បានផ្ដាំផ្ញើដល់ប្អូនប្អូនអាណាព្យាបាល ទាំងអស់ ត្រូវចេះថែទាំសុខភាពដោយខ្លួនឯង ដោយត្រូវ រស់នៅស្អាត ហូបស្អាត ជាប្រចាំ នឹងត្រូវទទួលទានបន្លែដែលគ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ដល់ប្អូនប្អូនឱ្យមានសុខភាពល្អរឹងមាំ និងត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងពិគ្រោះយោបល់សេវាថែទាំសុខភាពឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងហូបថ្នាំតាមវេជ្ជបញ្ជា ជាពិសេសទៅទៀតនោះត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជា ធនធានដ៏ល្អ ដើម្បីចូលរួមជួយ អភិវឌ្ឍប្រទេសជាតិយើង និងមិនត្រូវបាក់ទឹកចិត្តនោះឡើយ។

លោកក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ និងគ្រឹះស្ថានពាក់ព័ន្ធ ដៃគួរអភិវឌ្ឍជាតិ អន្តរជាតិ អង្គការ សង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា ចូលរួមគាំទ្រក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជាយើងនេះ។

ចំពោះ គ្រួសារដែលផ្ទុកមេរោគអេដស៍ចំនួន ៣០ គ្រួសារដោយក្នុងមួយគ្រួសារទទួលបានមី ១កេស ត្រីខ ១យួរ អង្ករ ២៥គីឡូក្រាម និងថវិកា ៥ ម៉ឺនរៀល ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់គ្រួសារទាំង ៣០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៥ ម៉ឺនរៀលនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ