ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងផលិត និងវេចខ្ចប់ស្រាក្រហមក្លែងក្លាយ
Thu,28 November 2019 (Time 12:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្រួលពីលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩ ម្សិលមិញបានចុះបង្ក្រាបទីតាំងផលិត និងវេចខ្ចប់ស្រាក្រហមក្លែងក្លាយ ក្លែងម៉ាកសញ្ញាស្រាមួយកន្លែងដែលមានយីហោឈ្មោះ “តុលាលក់ស្រាក្រហមគ្រប់ប្រភេទ” ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលេខ១០៧៦ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោតប៉ែត ខេត្តបន្ទាយមានជ័យ។

ចំពោះស្រាក្រហមក្លែងក្លាយ ក្លែងម៉ាកសញ្ញា ដែលសមត្ថកិច្ចចុះបង្ក្រាបបានក្នុងប្រតិបត្តិការនេះមានដូចជាម៉ាក ៖ Penfolds Bin2 Bin8 Bin707 Bin128 Bin407 និង Bin389។ ដោយឡែកនៅក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងរឹបអូសបាស្រាក្លែងក្លាយមានដូចជា ៖ ស្រាចំនួន២៤៨កេស = ១៤៨៨ដប, ស្រាក្រហម៉ាក88ចំនួន១៣២កេស =១៥៨៤ដប, សំបកប្រអប់សម្រាប់វិចខ្ចប់ចំនួន៩៣ដុំ = ៩៣០សន្លឹក, ស្ទិកឃើរចំនួន៥២ដុំ = ៥២០០សន្លឹកុំ សំបកកេសចំនួន៤០០ដុំ = ១០០០០កេស ក្លែងកម្មសិទ្ធិបញ្ញា។

បើតាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយធ្វើការពិនិត្យរួច សមត្ថកិច្ចបាននាំយកផលិតផលទាំងនោះទៅរក្សាទុកជាបណ្តោះអាសន្ននៅឯស្នងការដ្ឋាននគរបាលខេត្ត។ ចំណែកម្ចាស់ទីតាំង សមត្ថកិច្ចបាននាំទៅសាកសួរ និងគ្រាន់តែឲ្យធ្វើកិច្ចសន្យា រួចក៏មានការដោះលែងត្រឡប់មកវិញ។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃបានថ្លែងប្រាប់អង្គភាព “ភ្នំពេញដេលី” តាមទូរស័ព្ទនៅថ្ងៃនេះថា សមត្ថកិច្ចបន្តចុះធ្វើការឆែកឆេរកន្លែងផ្សេងៗជាច្រើនទៀតដើម្បីទប់ស្កាត់ការរាល់ការផលិត ចែកចាយ នូវផលិតផលក្លែងក្លាយ ក្លែងម៉ាកសញ្ញាដើម្បីធានាដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ