ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ត្រី​ចិន​១៩​នាក់​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ពាក់ព័ន្ធករណី​ឃាតកម្ម​កាលពី​១៦​ឆ្នាំមុន​
Thu,28 November 2019 (Time 08:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

​ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា​មន្ត្រី​ចិន​ចំនួន​១៩​នាក់​ត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​សម្រាប់​ការបិទបាំង​អំពើ​ឃាតកម្ម​មួយ​បន្ទាប់ពី​សាកសព​ជនរងគ្រោះ​ត្រូវបាន​គេ​រកឃើញ​កប់​នៅក្រោម​សួន​កុមារ​របស់​សាលារៀន​មួយ​ក្រោយ​ឧក្រិដ្ឋ​កម្មនេះ​ប្រហែល​១៦​ឆ្នាំ​។​

​លោក Deng Shiping កំពុង​ត្រួតពិនិត្យ​ការសាងសង់​សួន​កុមារ​នៅ​អនុវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Huaihua នៃ​ខេត្ត Hunan ភាគ​កណ្តាល​នៅពេលដែល​គាត់​បាន​បាត់​ខ្លួន​ក្នុង​ឆ្នាំ​២០០៣​។ ​នៅ​ទីបំផុត ករណីនេះ​ត្រូវបាន​ដោះស្រាយ​បន្ទាប់ពី​សាកសព​របស់​គាត់​ត្រូវបាន​គេ​ជីក​ចេញពី​កន្លែង​លេង​កាលពី​ខែមិថុនា​។​

​មន្ត្រី​រដ្ឋការ​ជាច្រើន​នាក់​ដែល​រង​ការចោទប្រកាន់​ពីបទ​លាក់បាំង​ឧក្រិដ្ឋ​កម្មនេះ​រួមមាន​មន្ត្រីប៉ូលិស សមាជិក​គណៈកម្មាធិកា​រ​បក្សកុម្មុយនិស្ត​ក្នុងស្រុក មន្ត្រី​រដ្ឋាភិបាល​និង​បុគ្គលិក​សាលារៀន​។ ​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កាត់ទោស​សម្រាប់​អំពើ​ឃាត​កម្មនេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ក្នុងចំណោម​បុរស​ទាំងពីរ​គឺមាន​ឈ្មោះ Du Shaoping ដែល​បាន​ចុះ​កុងត្រា​សាងសង់​សួន​កុមារ​របស់​សាលារៀន​នេះ​។ Xinhua បាន​រាយការណ៍​ថា លោក Deng កំពុង​ពិនិត្យមើល​គុណភាព​សំណង់​នៃ​គម្រោង​សាងសង់​ហើយ​ទំនាក់ទំនង​ជាមួយ​លោក Du គឺ​មិនមាន​ភាពល្អប្រសើរ​ឡើយ​។​

​លោក Du បាន​ប្រាប់​កម្មករសំណង់​នៅ​ការដ្ឋាន​នោះ​ថា លោក Deng រឹងទទឹង​ពេក​អំពី​គុណភាព​នៃ​គម្រោង​នេះហើយ​លោក​ចង់​សម្លាប់​គាត់​។ ការស៊ើបអង្កេត​បានរ​ក​ឃើញថា លោក Du និង​បុរស​ម្នាក់ទៀត​បានសម្លាប់​លោក Deng នៅ​ខែមករា​២០០៣​ហើយ​បាន​កប់​គាត់​នៅក្រោម​សួន​កុមារ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ