ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីសង្គមកិច្ចណែនាំឲ្យប្រធានមន្ទីរខេត្តកំពង់ធំថ្មីពង្រឹងការងារ និងតួនាទីខ្លួនដើម្បីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ
Thu,28 November 2019 (Time 07:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ខេត្តកំពង់ធំ ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានជំរុញឲ្យប្រធាន មន្ទីរសង្គមកិច្ចខេត្តកំពង់ធំថ្មី ដែលទើបឡើងកាន់តំណែងជាផ្លូវការនេះត្រូវពង្រឹងការងារ និងតួនាទីបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យបានល្អប្រសើរ និងបន្តយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ជាពិសេសធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងគោរពតួនាទី ការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ។

ការស្នើរបស់លោករដ្ឋមន្រ្តីបែបនេះធ្វើឡើងក្នុងឱកាសដែលលោក និងលោកស្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំថ្មី លោក លី សុភា ជំនួសលោក អ៊ាប ឈុនស្រ៊ាង នៅថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៩នេះ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមន្រ្តីរាជការ និងកងកម្លាំងអាវុធហត្ថជាច្រើននាក់ទៀត។

ក្រោយទទួលបានតំណែងជាផ្លូវការលោក លី សុភា ដែលទើបបានក្លាយជាប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំបានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងបំពេញការងារឲ្យបានល្អ ហើយនឹងគោរពតាមតួនាទីដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានល្អបំផុត។

បើយោងតាមរបាយការណ៍របស់លោក អ៊ាប ឈុនស្រ៊ាង អតីតប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ដែលទើបចូលនិរត្តន៍ បានបញ្ជាក់ឲ្យដឹងថា: ការងារកន្លងមក បានបង្ហាញយ៉ាងច្បាស់ មន្រ្តីរាជការរបស់មន្ទីរសង្គមកិច្ចខេត្តកំពង់ធំ មានការសហការគ្នាបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុង ក្នុងការអនុវត្តការងារពុំដែលមានបញ្ហាអ្វីកើតឡើងឡើយ ហើយក៏មិនដែលមានការប្តឹងតវ៉ា ឬដាក់ពិន័យផ្នែករដ្ឋបាលឡើយ។ ចំណែក ការបំពេញការងារ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺដំណើរការបានល្អ និងជួយដោះស្រាយជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ