ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មានការឃុបឃិតគ្នាបើកឲ្យរថយន្តធំៗផ្ទុកលើសទម្ងន់ឆ្លងកាត់ស្ពានបាឡេដែលកំពុងទ្រុឌទ្រោមប្រឆាំងបំរាមអភិបាលខេត្ត
Thu,28 November 2019 (Time 07:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

ខេត្តក្រចេះ ៖ ថ្វីៗនេះអភិបាលខេត្តក្រចេះបានដាក់បំរាមមិនអនុញ្ញាតឲ្យមានរថយន្តធំៗ ឬរថយន្តដឹកទំនិញគ្រប់ប្រភេទដែលផ្ទុកទម្ងន់ លើសពី១៥តោនធ្វើចរាចរឆ្លងកាត់ស្ពានបាឡេមួយកន្លែង ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ពីព្រោះបច្ចុប្បន្នស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំងមិនអាចធ្វើការរងនូវការដឹកធ្ងន់បានឡើយ។

បើតាមសារាចរណែនាំរបស់រដ្ឋបាលខេត្តក្រចេះ ក៏ដូចជាការណែនាំរបស់លោក វ៉ា ថន អភិបាលខេត្ត នាពេលកន្លងមកនេះ ក៏ដូចជាចូលរួមការការពារថែរក្សាសម្បត្តិរដ្ឋ និងសមិទ្ធផលដែលមានស្រាប់ឲ្យបាននូវគង់វង្សដើម្បីបម្រើជាប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅនោះ ទើបលោកអភិបាលខេត្តប្រគល់ភារកិច្ចទៅខាងមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីចាត់មន្ត្រីជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍យាមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងគោលបំណងត្រួតពិនិត្យមិនអនុញ្ញាតឲ្យរថយន្តដែលផ្ទុកលើសទម្ងន់ដឹកជញ្ជូនឆ្លងកាត់ឡើយ។

ប៉ុន្តែផ្ទុយទៅវិញក្រុមមន្ត្រីជំនាញ និងសមត្ថកិច្ចដែលប្រចាំការនៅទីកន្លែងនោះបែរជានាំគ្នាប្រើក្បាច់គុណរបៀបចត្រីងៀតឆ្លៀតពងតាមរយៈការឃុបឃុតគ្នាទទួលសំណែនពីក្រុមឈ្មួញអនុញ្ញាតឲ្យរថយន្តដឹកជញ្ជូនទំនិញខ្នាតយក្សដឹកជញ្ជូនឆ្លងកាត់នៅពេលយប់យ៉ាងរំភើយ ប្រឆាំងទៅនឹងការណែនាំរបស់លោកអភិបាលខេត្ត។

ជាក់ស្តែងកាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ មានករណីរថយន្តខ្នាតយក្សដឹកទំនិញជាច្រើនគ្រឿង រួមទាំងរថយន្តក្រុងផងដែរ ត្រូវបានមន្ត្រីប្រចាំការនៅទីនោះបើកប៉ារាស់ឲ្យធ្វើចរាចរឆ្លងកាត់ ដែលតាមប្រភពអះអាងថា មានការបង់ក្បាលឡានចាប់ពី ៤០០០០រៀល ឬ ៥០០០០រៀលរហូតដល់១៥០០០០រៀល ក្នុងរថយន្ត១គ្រឿងៗ តាមប្រភេទរថយន្តតូចឬធំ ទំនិញតិចឬច្រើន។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ អង្គភាព “ភ្នំពេញដេលី” នៅមិនទាន់អាចស្វែងរកសុំការបំភ្លឺពីមន្ត្រីជំនាញ ក៏ដូចជាសមត្ថកិច្ចដែលប្រចាំការទីនោះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។

ដោយឡែកលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះលោក សាំង ប៊ុនថេន និងលោក លន់ សុផាត ស្នងការនគរបាលខេត្ត ក៏មិនទាន់អាចសុំការឆ្លើយតបបានដែរជុំវិញបញ្ហាខាងលើនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ