ព្រះសីហនុ ៖ប្រភពថ្មីៗនេះបានរាយការណ៌ឲ្យដឹងថា: លោក កៅ សារ៉ាណេ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានជ្រួតជ្រាបនិងចាត់វិធានការទប់ស្កាត់។ក៏ប៉ុន្តែមកដល់ពេលនេះទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទាំងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក កៅ សារ៉ាណេ មេនគរបាលអន្តោប្រវេសន៍ច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដដែល។ទន្ទឹមនឹងនេះលោក ណាំ សុវណ្ណារ៉ា ប្រធានមន្ទីរក្រុមផ្នែកទិដ្ឋាការនៃនគរបាលអន្តោប្រវេសន៍ច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅតែបន្តប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងគ្មានញញើតអ្វីទាំងអស់។បើតាមប្រភពដែលស្និទ្ធនឹងលោក កៅ សារ៉ាណេ បានឲ្យដឹងថា អំពើពុករលួយរបស់លោក កៅ សារ៉ាណេ ព្រមទាំងបក្ខពួកគឺជាប្រភពចំណូលដ៏សំខាន់របស់មន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងក្រសួងមហាផ្ទៃ ក៏ដូចជាមន្ត្រីធំៗនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ។ហេតុនេះហើយលោក កៅ សារ៉ាណេ ព្រមទាំងបក្ខពួកហ៊ានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ បើទោះបីបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយយ៉ាងពេញទំហឹងរបស់លោក កៅ សារ៉ាណេ មេនគរបាលអន្តោប្រវេសន៍ច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងបក្ខពួកនោះដែរ។ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា កន្លងមកលោក កៅ សារ៉ាណេ តែងប្រើឈ្មោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបិទបាំងទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីឡើយ។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក កៅ សារ៉ាណេ និងលោក ណាំ សុវណ្ណារ៉ា ប្រព្រឹត្តអំពើពុករលួយគាបយកលុយពីភ្ញៀវបរទេសដែលចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ យ៉ាងកំរោល។ក្នុងមួយថ្ងៃៗភ្ញៀវបរទេសចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ រាប់រយរាប់ពាន់នាក់ដូច្នេះលោក កៅ សារ៉ាណេ និងបក្ខពួកប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏អាចមានការបែងចែកទៅចៅហ្វាយនាយរបស់ពួកគេតាមលំដាប់លំដោយផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅនិងហ៊ានធ្វើៗតាមតែចិត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()
អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()
អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()
រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()
រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()
វីដែអូ