ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ស៊ូ អារ៉ាហ្វាត់ អភិបាលខេត្តស្តីទី ទទួលជួបពិភាក្សាជាគណៈប្រតិភូរខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម ភិឆៀន លឹមវាំងយូរ អភិបាលខេត្តត្រាត
Sat,23 November 2019 (Time 08:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ស៊ូ អារ៉ាហ្វាត់ អភិបាលស្តីទីនៃគណ:អភិបាលខេត្តបាត់ដំបង ព្រមទាំងអភិបាលរងនៃគណៈអភិបាលខេត្ត និងប្រតិភូថៃដឹកនាំដោយលោក ភិឆៀន លឹមវាំងយូ អភិបាលខេត្ត
ត្រាត ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការសឹងរងខេត្ត មេបញ្ជាការរង កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មន្ទីរ អង្គភាព លោកអភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលស្តីទីខេត្តបាត់ដំបងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ភិឆៀន លឹមវាំងយូ អភិបាលខេត្ត
ត្រាត ដែលបានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយរដ្ឋបាលខេត្តបាត់ដំបងនាពេលនេះ ដើម្បីបន្តពង្រឹងរិតចំណងសម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ (ខេតបាត់ដំបង និងខេត្តត្រាត) ។

លោកអភិបាលស្តីទី បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំពិភាក្សាការងារនាឱកាសនេះ គឺដើម្បីពង្រឹងរិតចំណងសម្ព័នមេត្រីភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋបាលខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ។ ក្នុងនោះផងដែរ លោក ក៏បានថ្លែងអំណរគុណដល់ លោក ភិឆៀន លឹមវាំងយូ អភិបាលខេត្តត្រាតដែលបានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការ
គួរសម និងពិភាក្សាការងារ ជាមួយ រដ្ឋបាលខេត្តបាត់ដំបងនាពេលនេះផងដែរ។

លោកក៏បានថ្លែងអំណរគុណដល់អភិបាលខេត្តត្រាត ព្រមទាំងកងកម្លាំង សមត្ថកិច្ចថៃ ទាំងអស់ដែលបានសហការការពារនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការការពារ និងទប់ស្កាត់បទល្មើសគឿងញៀនខុសច្បាប់ការឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើស
ផ្សេងៗ ជាពិសេសការបង្ការ ទប់ស្កាត់បាននូវផែនការចង់បំផ្លាញសន្តិភាពនៅប្រទេសកម្ពុជាកន្លងមកឱ្យទទួលបរាជ័យ។

លោកក៏បានស្នើដល់អជ្ញាធរខេត្តត្រាតធ្វើយ៉ាងណាបន្តពង្រឹងសម្ព័នមេត្រីភាពកិច្ចសហប្រតិបត្តការរវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ និងបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈគោលការណ៍ភូមិសរ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀននៅតាមមូលដ្ឋានព្រំដែនផងដែរ។

លោក ភឆៀន លឹមវាំងយូ អភិបាលខេត្តត្រាតបានមានប្រសាសន៍ ថ្លែងអំណរគុណលោក ងួន រតន: អភិបាលខេត្ត ដែលបានសម្របសម្រួលឲ្យរដ្ឋបាលខេត្តយើងទាំងពីរបានជួបពិភាក្សាការងារនិងសិក្សាស្វែងយល់ពីសក្តានុពលខ្លាំង លើគ្រប់វិស័យក្នុងខេត្តបាត់ដំបង។

លោក ភិឆៀន លឹមវាំងយូ បានបន្តថា កន្លងមករដ្ឋបាលខេត្តត្រាត និងរដ្ឋបាលខេត្តបាត់ដំបង បានបង្កើតកិច្ចសហប្រតិបត្តិជាមួយគ្នាបានយ៉ាងល្អប្រសើរ ក្នុងគោលនយោបាយអាស៊ានគឺយើងបានអនុវត្តរួមគ្នា ជាពិសេសនាពេលថ្មីៗនេះ មានកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ដែលគោលបំណងនៃកិច្ចប្រជុំនោះមាន៣ចំណុចធំៗ ដែលបានសហប្រតិបត្តិការជាមួយគ្នាគឺទី១ គឺកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ ទី២គឺកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងសង្គមិច្ច និងទី៣ គឺកិច្ចសហប្រតិបត្តិការវិស័យសង្គម និងវប្បធម៌ ។

ជាចុងក្រោយ លោក ភិឆៀន លឹមវាំងយូ បានជម្រាបនិងអញ្ជើញថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងទៅទស្សន:កិច្ចនៅខេត្តត្រាតក្នុងខណ:លោកទើបបានចូលកាន់តំណែងជាអភិបាលខេត្តថ្មីៗនេះផង ។

បន្ទាប់ពីបានប្រគល់វត្ថុអនុស្សាវរីយ៍និងថតរួមគ្នាហើយ ព្រមទាំងបានអញ្ជើញទស្សនាអគារសារមន្ទីរសាលាខេត្ត ដែលបានកសាងតាំងពីជំនាន់សម័យអាណានិគមនិយមបារាំងគ្រប់គ្រងខ្មែរក្នុងអំឡុង១៩០៥កន្លងមកផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ