ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មេសាខាគយខេត្តកំពង់ឆ្នាំងនិងបក្ខពួកល្បីខាងគាបជំរិតទាប្រាក់ពីអាជីវករដោយមិនចេញវិក្ក័យប័ត្រ!
Sat,12 October 2019 (Time 12:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

កំពង់ឆ្នាំង​៖ លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង​ត្រូវ​បាន​ឈ្មួញរកស៊ី​ដឹកទំនិញពីថៃលួចបង្ហើបថា​ជា​មេ​គយ​ដែល​ពូកែ​គោះ​ជាង​ការបង្ក្រាប។ទោះបី​ឈ្មួញ ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកទំនិញ​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ណាក៏ដោយ ក៏​មិនដែល​ឃើញ​មេគយរូបនេះ ចាត់វិធានការ ទេ ផ្ទុយទៅវិញ ឈ្មួញ​ណា​មិន​បង់លុយ​តាម​ការកំណត់ គឺ​នឹងត្រូវ​ពិ​ន៏​យ​ជាមិនខាន ។​

ប្រភពពីមន្ត្រីគយ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង និង​បក្ខ​ពួកគាត់​មួយចំនួន​តូច​កំពុង​ឃុបឃិត​គ្នា​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង​។ ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ធំៗ តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ប្រភេទ​ផ្សេងៗ​ទៀត​ត្រូវ​បង់លុយ​ឲ្យ​លោក ហ៊ា​ល ទូច តាម​ការកំណត់​បើទោះបី​ទំនិញ​ទាំងនោះ​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចរាល់​យ៉ាងណាក៏ដោយ​។

បើតាមការអះអាងពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងដែរថា នៅពេល​ពួកគាត់​ដឹកទំនិញ​ឬ​ផ្លែឈើ​តាម​រថយន្ត​សាំ​យ៉ុង​ពី​ច្រកព្រំដែន​ក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ខេត្តកំពង់ឆ្នាំង ក្នុង​មួយ​រថយន្ត​ចាប់ពី​៨​ទៅ​១០​ម៉ឺន​រៀល​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិ​ក្ក័​យ​ប័ត្រ​អ្វី​ទេ​?។ ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្លែឈើ​និង​ដឹកទំនិញ​ផ្សេងៗ​ពី​៨០​ទៅ​ជាង​១០០​គ្រឿង ដូច្នេះ​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង និង​បក្ខពួក​ប្រមូល​លុយ​បាន​មិនតិច​ឡើយ​។

ឈ្មួញដែលជាម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ​បន្ថែមថាទោះបី​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​ត្រូវ​បង់លុយ​ឲ្យ​មេសាខាគយនិង​បក្ខពួក​ក្នុង​មួយ​ជើង​ពី​១០០​ដុល្លារ​ទៅ​៣០០​ដុល្លារ ហើយ​ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ធំៗ​ដឹកទំនិញ​រាប់សិប​គ្រឿង​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ខេត្តកំពង់ឆ្នាំង ដែលជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ហ៊ា​ល ទូច និង​បក្ខពួក​តែម្តង​។​

​សេចក្តី​រា​យា​ករ​ណ៍​នេះ​សង្ឃឹមថា ថ្នាក់ដឹកនាំ​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹមអគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ជា ពិសេសលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការ ទប់ស្កាត់​ទង្វើ​ពុករលួយ​បង្កឡើង​ដោយ លោក ហ៊ា​ល ទូច មេ​គយ​ខេត្តកំពង់ឆ្នាំង និង​បក្ខពួក​ធ្វើព្យុះភ្លៀងធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​​បើ​មិន​ទទួលបាន​លាភសក្ការៈ​អ្វី​ជាមួយ​នោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដ៏ប្រណិតទាន់សម័យ! ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបាត់ដំបង៖ យើទាំងអស់គ្នាចងចាំមិនភ្លេចបានឡើយនូវស្មារតី ២ធ្នូ ដែលជាថ្ងៃប្រវត្តិសាស្រ្តរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ទុកពេល១៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពររបស់ពលរដ្ឋ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក ()

វីដែអូ